#រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន ប្រាប់​បក្ស​សម្ព័ន្ធមិត្ត​ឱ្យ​កម្ចាត់​អ្នក​នយោបាយ ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុលនិយម

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ប្រាប់​ទៅ​គណបក្ស​សម្ព័ន្ធមិត្ត​នឹង​គណបក្ស​របស់​លោក​ទាំង២៧ ឱ្យ​ត្រៀម​ខ្លួន​កម្ចាត់​អ្នក​នយោបាយ​មួយ​ក្រុម ដែល​លោក​ចោទប្រកាន់​ថា ជា​ក្រុម​ជ្រុល​និយម។

បើ​ទោះ​ជា​សារ​របស់​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​រូប​ណា ឬ​ក្រុម​ណា​ក្ដី ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ថ្លែង​ថា លោក ហ៊ុន សែន ទំនង​ចង់​សំដៅ​លើ​មេ​ដឹក​នាំ​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​លោក​ព្យាយាម​តាម​កម្ចាត់​ឫសគល់​គណបក្ស​ប្រឆាំង ដើម្បី​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មនុស្ស​ដែល​លោក ហ៊ុន សែន ចង់​សំដៅ ទំនង​ជា​គ្មាន​នរណា​ក្រៅ​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​លោក​ឡើយ ដ្បិត​អី​មេ​ដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះនៅ​តែ​ចិញ្ចឹម​ចិត្ត​ចោទ​ប្រកាន់​ចលនា​វិល​ចូល​ស្រុក ៩វិច្ឆិកា របស់​លោក សម រង្ស៊ី ថា ជា​ទម្រង់​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល បំផ្លាញ​សន្តិភាព ហើយ​សំណុំរឿង​នេះ នៅ​ក្នុង​ការ​កាត់​ក្ដី​របស់​តុលាការ។

លោក ហ៊ុន សែន ទាមទារ​បែប​នេះ នៅ​ក្នុង​ជំនួប​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន​ចំនួន២៧ កាល​ពី​ថ្ងៃ​ទី២៥ តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។