ទិដ្ឋភាព​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត

ដោយ ប្រាជ្ញ ចេវ
2016-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សព​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​បញ្ចុះ​នៅ​ម៉ោង ១១ និង ៣០​នាទី ថ្ងៃ​ទី​២៥ កក្កដា នៅ​ស្រុក​កំណើត​របស់​លោក​ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ដដែល សព​បណ្ឌិត កែម ឡី ត្រូវ​បាន​រំកិល​ចេញ​ពី​មឈូស​ទឹកកក​ដាក់​ក្នុង​មឈូស​ឈើ​សម្រាប់​ត្រៀម​បញ្ចុះ។ កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់​ចូលរួម​ដង្ហែ​សព​លោក​ចំណាយ​ពេល​ជាង ១០​ម៉ោង លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ ចាប់​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ។ សព​ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​គេហដ្ឋាន​របស់​លោក​នៅ​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ដដែល។

សព​លោក កែម ឡី បាន​តម្កល់​នៅ​ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ចំនួន​ពីរ​សប្ដាហ៍ បន្ទាប់​ពី​ឃាតក​បាញ់​សម្លាប់​លោក​ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) បូកគោ ខណ្ឌ​ចំការមន កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Is he mix Chinese? because I saw they used Chinese's paper to put in side his coffin.

Jul 27, 2016 12:27 AM

mutita

ពី kompong speu province

សំណូមពរយ៉ាងទទូចរដល់គ្រប់ស្ថាបន័រួមទាំងរដ្ឋាភិបាលស្វែងរកឃាតករពិតនិងអ្នកនៅពីក្រោយខ្នងយកមកផន្ទាទោស កុំអោយពលរដ្ឋអស់សង្ឃឹមម្យ៉ាងក៏អាចលាងភាពស្អាតស្អំរបស់រដ្ឋាភិបាលផង ប្រសិនអជ្ញាធរក្នុងស្រុកគ្មានសម្ថតភាពគួរផ្តល់សិទ្ឋិអោយFBIតែម្តងទៅ!
ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ពិតជាសោកស្តាយមនុស្សដូចលោកបណ្ឌិតកែមឡី រាល់ពាក្យសំដីរបស់គាត់គោលបំណងតែមួយគឺដើម្បីជាតិ និយាយអោយពលរដ្ឋខ្មែរបានដឹងគ្រប់រឿងរ៉ាវ ស្តាយណាស់!!!!

Jul 25, 2016 04:21 AM

គេហទំព័រ​ទាំងមូល