ថ្ងៃទី១ ឧសភា ជាទិវាពលកម្មអន្តរជាតិ។ ក្រុមសមត្ថកិច្ចចម្រុះ បានដាក់បារ៉ាស់រារាំងមិនឲ្យក្រុមសហជីព និងកម្មករមកពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ១ពាន់នាក់ ទៅជួបជុំគ្នានៅមុខរដ្ឋសភាឡើយ។ គម្រោងជួបជុំគ្នារបស់ក្រុមកម្មករនេះ គឺដើម្បីថ្លែងសារអំពីទុក្ខលំបាករបស់ពួកគេ។
ក្រោយមក សមត្ថកិច្ចអនុញ្ញាតឲ្យក្រុមកម្មករទៅជួបជុំគ្នានៅក្បែររដ្ឋសភាវិញ បន្ទាប់ពីក្រុមកម្មករនាំគ្នាទៅជួបជុំនៅមុខស្ថានទូតរុស្ស៊ី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។