ទិដ្ឋភាព លោកតា ប្រាជ្ញ ឈួន និងក្រុមគ្រួសារនៅភូមិកំណើតគាត់ ក្នុងភូមិសមរ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីមានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថាគាត់ស្លាប់ កាលពីចុងខែតុលា កន្លងទៅ។
លោកតា ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីជើងចាស់ អាយុ ៧៨ឆ្នាំ ដែលពេលនេះកំពុងមានជំងឺចាស់ជរានោះ បានហៅព័ត៌មានតាមហ្វេសប៊ុកនោះថា ជារឿងអកុសលមួយគួរឲ្យសោកស្ដាយ។ ក៏ប៉ុន្តែ លោកតាបន្ថែមថា ព័ត៌មានចចាមអារ៉ាមតាមហ្វេសប៊ុក នោះ ក៏ជាការរំលឹកមួយដែរដល់អ្នកធំអ្នកតូច និងអ្នកស្នេហាសិល្បៈចម្រៀងចាប៉ីដងវែងទាំងអស់ ឲ្យក្រឡេកមើល និងគិតគូរដល់គាត់ដែលកំពុងឈឺចាស់ជរាផង៕
រូបថត៖ វោហារ ជាតិ ថតថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៤។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។