មន្ត្រី​ព្រៃ​ឈើ​និង​សហគមន៍​ចុះ​អង្កេត​ករណី​កាប់​ឈើ

តំបន់​ព្រៃ​ស្រោង​មួយ​កន្លែង​នៅ​ស្រុក​កូនមុំ ខេត្ត​រតនគិរី កំពុង​រង​ការ​កាប់​រាន​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធ​ឯកជន។

2012.04.19

នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១២ នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ក្រុម​សហគមន៍​ឃុំ​តឺន និង​អ្នក​សារព័ត៌មាន បាន​ចុះ​ទៅ​អង្កេត​ដល់​ទី​កើត​ហេតុ ហើយ​បាន​ប្រទះ​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​បន្សល់​ទុក​ពី​ក្រុម​ជន​ល្មើស។

រូប​ថត​ដោយ រដ្ឋា វីសាល

1
ក្រុម​សហគមន៍ មន្ត្រី​អង្គការ​អាដហុក មន្ត្រី​ប៉េអឹម និង​អ្នក​សារព័ត៌មាន​ចុះ​ទៅ​បន់​កាប់​ឈើ នៅ​ចំណុច​ចន្លោះ​ភ្នំ​កាចាង និង​ភ្នំ​លាវ ក្នុង​ស្រុក​កូនមុំ។

2
មន្ត្រី​ព្រៃ​ឈើ​រក​ឃើញ​រត្ថុតាង មាន​ប៊ីដុង​ប្រេង ដែល​ជនល្មើស​ទុក​សម្រាប់​ចាក់​ម៉ាស៊ីន​អារ​ឈើ។

3
មន្ត្រី​ព្រៃ​ឈើ​រក​ឃើញ​រត្ថុតាង មាន​ប៊ីដុង​ប្រេង ដែល​ជនល្មើស​ទុក​សម្រាប់​ចាក់​ម៉ាស៊ីន​អារ​ឈើ។

4
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតគិរី លោក ផាន់ ភីន ដឹក​នាំ​កម្លាំង​ចុះ​ស៊ើប​អង្កេត​តំបន់​ដែល​មាន​ការ​កាប់​រាន​ព្រៃ​ឈើ។

5
ខោ​របស់​កម្មករ​កាប់​ព្រៃ​ឈើ​បន្សល់​ទុក ពេល​កម្លាំង​ចុះ​អង្កេត​បាន​ទៅ​ដល់​កន្លែង​កាប់​ឈើ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។