សិប្បកម្ម​ត្បាល់​បុក

មុខ​របរ​ធ្វើ​ត្បាល់​បុក និង​ត្បាល់​កិន​ម្សៅ ជា​មុខ​របរ​ដែល​អ្នក​ភូមិ​បាន​ធ្វើ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​ត្បាល់​បុក​លក់​នេះ មិន​សូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​រីក​ចំរើន​ផ្នែក​ជីវភាព​នោះ​ទេ។
2012-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ខាង​ក្រោម​ជា​រូប​សកម្មភាព​ធ្វើ​ត្បាល់​បុក និង​ត្បាល់​កិន​ម្សៅ នៅ​ភូមិ​មួយ​ផលិតផល​មួយ ស្ថិត​ក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម។

ថត​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ ទីន ហ្សាការីយ៉ា៖

1
បុរស​ម្នាក់​នេះ​ចង្អុល​បង្ហាញ​ថ្ម​ដែល​គេ​ដាប់​ជា​ដុំ​តូចៗ ចេញ​ពី​ផ្ទាំង​ថ្ម​ធំ​នៅ​តំបន់​ភ្នំ មុន​នឹង​គេ​យក​ទៅ​ដាប់​ធ្វើ​ត្បាល់។

2
កម្មករ​ឆាប​ធ្វើ​ត្បាល់​កិន​ម្សៅ​នៅ​ក្នុង​សិប្បកម្ម​ក្នុង​ភូមិ​ដៃ៤ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម។

3
ស្ត្រី​​វ័យ ៧៦​ឆ្នាំ ស៊ី​ឈ្នួល​ដាប់​ថ្ម​ធ្វើ​ត្បាល់​ទាំង​ឈឺ ដើម្បី​យក​លុយ​ទិញ​ថ្នាំ និង​ម្ហូប​អាហារ។

5
កម្មករ​កំពុង​ប្រើ​ម៉ូទ័រ​ឆាប​មាត់​ត្បាល់​ឲ្យ​រលោង មុន​នឹង​យក​ទៅ​លាប​ថ្នាំ​ពណ៌​ខ្មៅ។

6
សកម្មភាព​កម្មករ​ធ្វើ​ការ​នៅ​សិប្បកម្ម​ធ្វើ​ត្បាល់​បុក និង​ត្បាល់​កិន។ ពួក​គេ​ធ្វើ​ការ​ដោយ​មិន​គិត​អំពី​បញ្ហា​សុខភាព​ដោយសារ​តែ​ផ្សែង​ថ្ម ឬ​កម្ទេច​ថ្ម​ហុយ​ចូល​តាម​ច្រមុះ​នោះ​ទេ។

7
ម្ចាស់​សិប្បកម្ម​លើក​បង្ហាញ​ត្បាល់​បុក​ដែល​ធ្វើ​រួច​រាល់​ហើយ។

8
ផលិតផល​សម្រេច​ដែល​គេ​វេច​ខ្ចប់​សម្រាប់​យក​ទៅ​ចែក​ចាយ​នៅ​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល