ប្រទេសកូរ៉េខាងជើង បានទុកទឹកដីកូរ៉េខាងត្បូងឱ្យនៅទទេនៅលើផែនទីដែលខ្លួនទើបបានកែសម្រួលឡើងវិញ នៃឧបទ្វីបដែលបែកបាក់គ្នា ដោយដាក់ស្លាកសញ្ញាក្នុងន័យថាទីក្រុងព្យុងយ៉ាង (Pyongyang) បានឈានទៅចាត់ទុកកូរ៉េខាងត្បូងជាប្រទេសមួយដាច់ដោយឡែក និងជាសត្រូវនឹងគ្នា ជាជាងជាដៃគូបង្រួបបង្រួមគ្នានៅពេលអនាគត។
ឧបទ្វីបកូរ៉េបានបែកបាក់គ្នាអស់រយៈពេលជាង ៧៥ឆ្នាំ មកហើយ ដោយម្ខាងនៅភាគខាងជើងក្លាយជាប្រទេសកុម្មុយនិស្ត និងម្ខាងទៀតនៅភាគខាងត្បូងក្លាយជាប្រទេសដែលគាំទ្រសហរដ្ឋអាមេរិក។ រដ្ឋជាគូប្រជែងទាំង២ បានអនុវត្តទិសដៅសេដ្ឋកិច្ច និងនយោបាយខុសគ្នាយ៉ាងខ្លាំង បើទោះបីជាប្រទេសទាំង២នេះ អះអាងអំពីគោលដៅរួមឆ្ពោះទៅរកការបង្រួបបង្រួមនៅទីបំផុតយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។