ពលរដ្ឋ​ថា​ផល​ត្រី​ឆ្នាំ​២០០៩​ធ្លាក់​ចុះ​តែ​អ្នក​ជំនាញ​ថា​កើន​ឡើង

អ្នក​នេសាទ​ត្រី អ្នក​លក់​ត្រី​ប្រហុក អ្នក​ផលិត​ប្រហុក និង​អ្នក​ទិញ​ត្រី​ប្រហុក បាន​ត្អូញត្អែរ​ថា ផល​ត្រី​នៅ​រដូវ​បើក​ការ​នេសាទ​ឆ្នាំ​២០០៩ មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ទិន្នផល​ត្រី​ប្រចាំ​ឆ្នាំ​២០០៩ អាច​កើន​ឡើង​ជាង​ឆ្នាំ​មុន។