កម្មវិធី​ផ្សាយ​ពិសេសសម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

វិទ្យុ​អាស៊ី​សេរី​នឹង​មាន​កម្មវិធី​ផ្សាយ​ពិសេស សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ ទី៥ មិថុនា​ខាង​មុខ។ យើង​នឹង​ផ្សាយ​ពី​ម៉ោង ៧ និង ៣០នាទី​យប់ រហូត​ដល់​ម៉ោង ៩ និង ៣០យប់ ម៉ោង​នៅ​កម្ពុជា។ កម្មវិធី​ពិសេស យើង​មាន​សេចក្ដីរាយការណ៍​ពិស្ដារ​ជុំវិញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត និង​បទ​វិភាគ​ផ្សេងៗ ជុំវិញ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។ សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ទស្សនា​កុំ​បីអាក់ខានឡើយ៕