ប័ណ្ណសារព័ត៌មាន
2024-08-12
ក្នុងរយៈពេលមិនដល់ជាង២ឆ្នាំមកនេះ ក្នុងតំបន់អាស៊ី យ៉ាងហោចណាស់មានមេដឹកនាំ២នាក់ហើយ ដែលគ្រប់គ្រងប្រទេសតាមបែបផ្តាច់ការ កណ្ដាប់ដៃដែក គ្រួសារបក្ខពួកនិយមតពូជ និងពុករលួយ ត្រូវបានប្រជាជនខ្លួនឯងទម្លាក់ចេញពីអំណាចជាបន្តបន្ទាប់។
2024-08-04
កម្ពុជាក្រោមការគ្រប់គ្រងរបស់ត្រកូល «ហ៊ុន» ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដ៏ចម្រូងចម្រាសនៅព្រឹកថ្ងៃទី០៥ ខែសីហា ចំថ្ងៃខួបកំណើតកែប្រែរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ ពិធីបើកការដ្ឋានជីកព្រែកជាប្រវត្តិសាស្ត្រនេះ ត្រូវគេធ្វើឡើងយ៉ាងអធិកអធមដោយមានការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទីកន្លែងសាធារណៈសំខាន់ៗរាប់ចាប់តាំងពីស្ថាប័នរដ្ឋរហូតដល់វត្តអារាម និងសាលារៀន ខណៈរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត និងសិស្សនិស្សិត ឈប់សម្រាក១ថ្ងៃដើម្បីចូលរួមអបអរពិធីនេះ។
2024-07-30
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពី២៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៩៩ បាននាំគ្នាចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំង៣ ដែលមានសរុប១៣ខេត្តជាប់ព្រំដែនរួមគ្នា លើផ្ទៃដីទំហំ ១៤៤.៣៤១ គីឡូម៉ែត្រការ៉េ។
2024-07-25
កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែកក្កដា បានសម្ពោធបង្គោលស្លាកឈ្មោះផ្លូវមួយខ្សែដោយប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង»។ បើទោះបីជាកម្ពុជាខ្ចីបុលលុយពីចិនក្នុងតម្លៃ ២៧៣លានដុល្លារ ដើម្បីសាងសង់ផ្លូវនេះក៏ដោយ ក៏ការយកឈ្មោះមេដឹកនាំចិនមកដាក់លើឈ្មោះផ្លូវខ្មែរនេះ ត្រូវរដ្ឋាភិបាលកម្ពុជាអះអាងថា ដើម្បីជា «ការដឹងគុណ» របស់កម្ពុជា ចំពោះចិន។ ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង ៤៧គីឡូម៉ែត្រនេះ នឹងប្រទាក់ក្រឡាគ្នាជាមួយបណ្តាញផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជាផ្លូវអាស៊ានហាយវ៉េយ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងត្រូវសាងសង់នាពេលខាងមុខ។
2024-07-24
ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) បានចូលកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តស្តីទី បន្ទាប់ពីលោក ង្វៀង ភូជុង (Nguyen Phu Trong) ជាមេបក្សដែលកាន់អំណាចយូរ បានទទួលមរណភាព។
2024-07-19
រូបភាពជាច្រើនសន្លឹកផ្សាយដោយក្រុមហ៊ុនថតរូបភាពតាមផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បង្ហាញឱ្យឃើញពីនាវាទេសចរណ៍ប្រណីតមួយគ្រឿងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងធ្វើដំណើរចេញពីឆ្នេរសមុទ្រមួយកន្លែងនៅភាគខាងកើតនៃប្រទេសក្រីក្ររបស់លោក។ រូបភាពទាំងនេះ បាននាំឱ្យមានការវិភាគថា មេដឹកនាំជំនាន់ទី៣របស់ប្រទេសនេះ កំពុងសម្រាកលម្ហែកាយវិស្សមកាលរដូវក្តៅជាលក្ខណៈគ្រួសារ។
2024-07-18
ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិសេរីភាព កំពុងកើតឡើងតាមគ្រប់រូបភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធិចក្រ។
2024-07-16
រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ដែលឡើងកាន់តំណែងនេះតាមរយៈសែស្រឡាយជាកូនប្រសារបស់លោក ជា សុផារ៉ា ថ្មីៗនេះបានចោទប្រកាន់សកម្មជនបរិស្ថានថា ពួកគេ «គ្មានជំនាញ» បរិស្ថានច្បាស់លាស់ និង «ចេះតែសម្ដែង» ដោយគ្មានការទទួលខុសត្រូវ។ លោកថ្លែងដូច្នេះ ក្រោយអាជ្ញាធររដ្ឋាភិបាលដឹកនាំដោយចៅហ្វាយនាយរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនសកម្មជនយុវជនចលនាមាតាធម្មជាតិ៥នាក់ និងជាម្ចាស់ពានរង្វាន់ Right Livelihood Award 2023 ដែលមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែល ដាក់គុកពី៦ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ខណៈសកម្មជនបរិស្ថាន៥នាក់ផ្សេងទៀតត្រូវបានកាត់ទោសកំបាំងមុខ។
2024-07-08
កម្ពុជាក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងធ្វើរឿងរ៉ាវឱ្យពិភពលោកភ្ញាក់ផ្អើលដោយសារការចាប់ខ្លួនម្ចាស់ពានរង្វាន់មានតម្លៃប្រហាក់ប្រហែលពានរង្វាន់ណូបែល (Alternative Nobel) និងជាសកម្មជនបរិស្ថានវ័យក្មេង៥នាក់ ដាក់គុកពី៦ឆ្នាំ ទៅ៨ឆ្នាំ ក្រោមបទចោទ «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។
2024-07-01
ការវិនិយោគបែបឆបោក កំពុងរីកដុះដាលដូចផ្សិតនៅកម្ពុជាទន្ទឹមនឹងការឡើងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិត១ឆ្នាំមកនេះ ខណៈប្រព័ន្ធច្បាប់នៅតែបន្តទន់ខ្សោយ និងត្រូវបានក្រុមអ្នកមានអំណាចយកមកជាន់ឈ្លីឥតស្រាកស្រាន្ត។
2024-06-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីដើមខែមិថុនានេះ បានចេញបទបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទូទាំងប្រទេស បង្ក្រាបក្រុមក្មេងទំនើងឱ្យបានតឹងរឹងបំផុត ដែលលោកហៅថា «ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម»។
2024-06-16
ទាំងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត និងទាំងឪពុក គឺលោក ហ៊ុន សែន សុទ្ធតែប្រកាសថាការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីបម្រើឱ្យផលប្រយោជន៍កម្ពុជា និងប្រជាជនជាលក្ខណៈយូរអង្វែង។
2024-06-06
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រជាលក្ខណៈទ្វេភាគីមកកម្ពុជា រយៈពេល១ថ្ងៃកាលពីថ្ងៃទី០៤ ខែមិថុនា។ ក្នុងជំនួបជាមួយក្រុមមេដឹកនាំកម្ពុជា លោក ឡូយ អូស្ទីន បានពិភាក្សាពីឱកាសដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
2024-05-30
សកម្មជនចលនាមាតាធម្មជាតិ ៧នាក់ ក្នុងចំណោមសកម្មជនបរិស្ថាន១០នាក់ កំពុងជាប់ចោទក្នុងសំណុំរឿង «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ដោយសារតែការចូលរួមរបស់ពួកគេក្នុងកិច្ចការតស៊ូមតិ ដើម្បីការពារបរិស្ថាននៅកម្ពុជា។
2024-05-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមេសា បានចេញអនុក្រឹត្យ បង្កើតមណ្ឌលប្រតិបត្តិការតាមភូមិភាគចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានចំនួន៦ ដែលគ្របដណ្តប់គ្រប់រាជធានី-ខេត្តដើម្បីជាសេនាធិការផ្នែកប្រតិបត្តិការ និង បច្ចេកទេសលើការស្រាវជ្រាវ ប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិក្នុងគោលដៅដែលលោកអះអាងថាដើម្បីប្រឆាំងអំពើ «ភេរវកម្ម» និង «ឧក្រិដ្ឋកម្ម» នានានៅកម្ពុជា។