ប័ណ្ណសារព័ត៌មាន
2024-05-26
កម្ពុជាប្រកាសក្នុងពេលបើកសមយុទ្ធយោធា «នាគមាស» លើកទី៦ ជាមួយប្រទេសចិនថា សមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំ «កាន់តែធំ» ខ្លឹមសារ «កាន់តែស៊ីជម្រៅ» និងចំនួនយោធិន យោធូបករណ៍ ចូលរួម «កាន់តែច្រើន និងទំនើប» ជាងឆ្នាំមុនៗ។
2024-05-15
នាវាចម្បាំងចិន៤គ្រឿង ចូលរួមសមយុទ្ធយោធាកម្ពុជា-ចិន «នាគមាស» លើកទី៦ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣០ ខែឧសភា។ ក្នុងចំណោមនាវាចម្បាំងចិន៤គ្រឿងនេះ ពីរគ្រឿងកំពុងចូលចតស្រាប់នៅកំពង់ផែរាមតាំងពីចុងឆ្នាំ២០២៣។ រីឯ ពីរគ្រឿងទៀតត្រូវក្រសួងការពារជាតិចិនបញ្ជូនមក ដើម្បីជួយ «ពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា» និង «រួមចំណែកកសាងសហគមន៍លម្ហសមុទ្រអនាគតរួមគ្នា»។
2024-05-09
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលថ្ងៃទី០៣ ខែឧសភា ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា «កាន់តែរីកចម្រើនធំធាត់»។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ លោកមិនបានលើកឡើងទេថា ដើម្បីតែលោកបានឡើងកាន់អំណាច ឪពុករបស់លោកបានបើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងប្រជាធិបតេយ្យ ចាប់ក្រុមអ្នករិះគន់ដាក់គុក និងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឥតស្រាកស្រាន្ត។
2024-04-29
រូបមន្ត «ចិញ្ចឹមមេមាន់ទុកយកពងមាន់» មិនមែនពេញនិយមសម្រាប់យកមកអនុវត្តតែនៅក្នុងរដ្ឋាភិបាលនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដើម្បីជួយកាងការពារអាជីវកម្មឱ្យក្រុមឧកញ៉ាគ្រាក់ៗមួយចំនួន ដែលរងការចោទប្រកាន់ថាប្រកបរបរវិនិយោគបែបឆបោកពលរដ្ឋខ្មែររាប់លានដុល្លារប៉ុណ្ណោះទេ។
2024-04-24
ក្រោយឡើងកាន់អំណាចបានប្រមាណ១ខែ នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈកាលពីចុងខែសីហា ឆ្នាំ២០២៣ ថា ទម្លាប់របស់លោក គឺ«ចង់ពឹងខ្លួនឯង ដកដង្ហើមខ្លួនឯង កុំពឹងច្រមុះគេដកដង្ហើម»។ ក៏ប៉ុន្តែ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញឱ្យឃើញផ្ទុយពីនេះ បើទោះបីជាកម្ពុជាមានមហិច្ឆតាចង់ឈប់ពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់តាមប្រទេសវៀតណាមនោះយ៉ាងណាក្តី។
2024-04-12
រឿងរ៉ាវអវិជ្ជមានជាច្រើនបានកើតមានឡើងនៅក្នុងសង្គមកម្ពុជាក្នុងឆ្នាំចាស់ ដែលនឹងកន្លងទៅនាពេលដ៏ខ្លីខាងមុខនេះ។
2024-04-08
ភ្លាមៗក្រោយឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីតាមរយៈការផ្ទេរអំណាចពីឪ លោក ហ៊ុន ម៉ាណែត ប្រកាសពីចក្ខុវិស័យចង់ឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានត្រឹមឆ្នាំ២០៥០។ ក៏ប៉ុន្តែ នៅមិនយូរប៉ុន្មានក្រោយឡើងកាន់អំណាច មិនខុសពីឪ អាជ្ញាធរនៃរដ្ឋាភិបាលរបស់លោកបានបន្តអនុវត្តយុទ្ធនាការបណ្ដេញពលរដ្ឋក្រីក្រចេញពីដីធ្លី និងផ្ទះសម្បែងដែលពួកគាត់រស់នៅ។
2024-03-30
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ (Boao Forum) រយៈពេល៣ថ្ងៃនៅខេត្តហៃណាន (Hainan) ប្រទេសចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា។ នេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកទីមួយរបស់លោកចាប់តាំងពីលោកបានផ្ទេរអំណាចឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី។
2024-03-27
រឿងរ៉ាវអាស្រូវហិរញ្ញវត្ថុទ្រង់ទ្រាយធំនៃអាជីវកម្មវិនិយោគបែបឆបោករបស់ក្រុមហ៊ុន Cambodian Investors Corporation Plc. (CIC) កំពុងផ្ទុះកក្រើកក្នុងសង្គមកម្ពុជា ដែលមានប្រព័ន្ធច្បាប់ទន់ខ្សោយ។ ក្រុមហ៊ុននេះ រងនូវការចោទប្រកាន់ថាបានធ្វើឱ្យបាត់បង់ទន់វិនិយោគរាប់លានដុល្លារ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣មក ដោយគ្មានមូលហេតុច្បាស់លាស់។
2024-03-25
លោក ហ៊ុន ម៉ាណែត ប្រកាសកាលពីថ្ងៃទី១៩ ខែមីនា ថា រដ្ឋាភិបាលរបស់លោកកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យសុខាភិបាលគ្រប់កម្រិតបន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព។
2024-03-20
រយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនឈានមុខគេក្នុងការបញ្ជូនអ្នកជំនួញមកវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
2024-03-09
មន្ត្រីសង្គមស៊ីវិលបារម្ភអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែកើតមានច្រើន ដោយសារការអនុវត្តច្បាប់ចរាចរណ៍មានភាពធូររលុង និងពុករលួយ។ ជាមួយគ្នានេះ ជនបង្កបានប្រើប្រាស់មធ្យោបាយសម្របសម្រួលបញ្ចប់បញ្ហាក្រៅប្រព័ន្ធតុលាការជាមួយជនរងគ្រោះ ឬប្រើលុយ ដើម្បីបិទមាត់ប៉ូលិស ពេលមានគ្រោះថ្នាក់តាមដងផ្លូវផ្ទាល់តែម្តង ហើយពេលខ្លះជនបង្ករត់គេចខ្លួនសិនរួចចាំដោះស្រាយតាមក្រោយ។
2024-02-28
រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បន្តលើកស្ទួយពាក្យស្លោក «អរគុណសន្តិភាព» មិនខុសពីសម័យកាលឪពុករបស់លោកឡើយ។ លោក និងឪពុករបស់លោក ត្រូវបានក្រុមមន្ត្រីក្រោមឱវាទលើកតម្កើង និងបញ្ចើចបញ្ចើជាបិតា «សន្តិភាព» ស្ទើរស្មើនឹងអាទិទេពដែលពលរដ្ឋខ្មែរត្រូវតែគោរពដឹងគុណគ្មានទីបញ្ចប់ និងដោយគ្មានការចោទសួរ ឬបញ្ចេញមតិរិះគន់ណាមួយឡើយ។
2024-02-26
ស្ត្រីខ្មែរមួយចំនួនដែលរួចខ្លួនចេញពីការជួញដូរផ្លូវភេទ ធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថា បុរសចិន និងគ្រួសារខ្លះបានចាត់ទុកពួកនាងដូចជា ឧបករណ៍បង្កើតកូន។ ពួកនាងបានរងនូវការវាយធ្វើបាបលើរាងកាយ បង្ខាំងក្នុងបន្ទប់ និងគាបសង្កត់សេរីភាពគ្រប់បែបយ៉ាង។ ស្ត្រីខ្មែរទាំងនោះ ផ្ដាំផ្ញើដល់ស្ត្រីខ្មែរគ្រប់រូបនៅក្នុងប្រទេស កុំឱ្យចង់បានលុយពីចិន ហើយប្រថុយប្រថានរៀបការទៅតាមគេដោយងាយៗឱ្យសោះ ពីព្រោះបើសំណាងអាក្រក់ នឹងត្រូវគេវាយដំលើរាងកាយជារៀងរាល់ថ្ងៃ ដោយមិនមានឱកាសបានវិលត្រឡប់មកជួបជុំគ្រួសារវិញឡើយ។ ពោលគឺមានតែស្លាប់ចោលឆ្អឹងនៅស្រុកគេប៉ុណ្ណោះ។
2024-02-25
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ធ្វើឡើងដើម្បីធ្វើឱ្យស្របច្បាប់ និងបំពេញមហិច្ឆតាបន្តក្រាញអំណាចផ្តាច់មុខគ្មានដែនកំណត់របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនឹងមកធ្វើជាប្រធានព្រឹទ្ធសភាជំនួសឱ្យលោក សាយ ឈុំ ដែលត្រូវអស់អំណាច។ ការណ៍នេះនឹងនាំឱ្យត្រកូល «ហ៊ុន» អាចគ្រប់គ្រងអំណាចកំពូលៗរបស់ជាតិដោយចំហ និងគ្មានការលាក់លៀមតទៅទៀតឡើយ។