ប័ណ្ណសារព័ត៌មាន
2023-08-29
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានកាន់តំណែងជានាយករដ្ឋមន្ត្រីតពូជពីឪពុករបស់លោក ដោយប្ដេជ្ញាថា នឹងលើកកម្ពស់អភិបាលកិច្ចល្អ និងប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
2023-08-25
បុរសខ្លាំងខាងប្រើអំពើហិង្សា និងក្រាញអំណាច លោក ហ៊ុន សែន ប្រកាសថាលោកសម្រេចមហិច្ឆតាប្រចាំត្រកូលផ្ទេរអំណាចតពូជឱ្យកូនរួចរាល់ហើយ។ ទន្ទឹមនឹងនេះ លោកនៅតែបន្តឱបក្រសោបអំណាចនាយករដ្ឋមន្ត្រីដដែលក្នុងនាមជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
2023-08-20
ប្រទេសវៀតណាម បានប្រើបច្ចេកវិទ្យាទំនើបរាំងខ្ទប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ លើវិទ្យុរលកធាតុអាកាសខ្លី (Shortwave)។ មកទល់ពេលនេះ យើងនៅមិនទាន់ដឹងមូលហេតុពិត ដែលប្រទេសវៀតណាមបែរជាមករារាំងការផ្សាយជាភាសាខ្មែរ មិនអាចឱ្យអ្នកស្រុកខ្មែរស្តាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីតាមវិទ្យុរលកធាតុអាកាសខ្លីនៅឡើយទេ។ យើងនឹងបន្តតាមដានបញ្ហានេះ។
2023-08-16
កម្ពុជាក្រោមការគ្រប់គ្រងរបស់សម្តេចទាំង៦ ដែលមានលោក ហ៊ុន សែន ជាស្ថាបនិក កំពុងត្រៀមសម្រេចនូវផែនការផ្ទេរអំណាចតពូជតាមត្រកូលទាំងហ្វូងជាកញ្ចប់ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោកពីមុនមក។
2023-08-06
បុរសខ្លាំងខាង «កំសាក» និងប្រព្រឹត្តអំពើហិង្សា លោក ហ៊ុន សែន បានប្រកាសផ្ទេរអំណាចនាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្រោយកាន់អំណាចអស់ជិត ៤ ទសវត្ស នៅកម្ពុជា។
2023-07-31
មិនខុសពីព្រឹត្តិការណ៍នៃការបោះឆ្នោត «ក្លែងក្លាយ» កាលពីឆ្នាំ២០១៨ កន្លងទៅ ការបោះឆ្នោត ដែលទើបបញ្ចប់ទៅថ្មីៗ នេះ គ្មានឡើយវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិពិតប្រាកដ មកពីអង្គការសហប្រជាជាតិ (UN) និងក្រុមប្រទេសនិយមប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក (USA) កាណាដា (Canada) សហភាពអឺរ៉ុប (EU) ឬប្រទេសជប៉ុន (Japan) ជាដើមនោះ។
2023-07-30
ពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលជម្លៀស ពីលំនៅឋានដោយបង្ខំ ពីតំបន់អង្គរទៅរស់នៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងប្រឈមនឹងការលំបាកខ្លាំង។ ភ្លៀងធ្លាក់ជាប់ៗ គ្នាអស់រយៈពេលមួយអាទិត្យមកនេះ បានបណ្ដាលឱ្យផ្ទះរបស់ពួកគាត់ជាង ៣០ខ្នងខូចខាត និងដួលរលំ។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ ដែលមិនបានកសាងហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋមុននឹងសម្រេចឱ្យពួកគាត់ផ្លាស់ទីមកកន្លែងថ្មីនេះ។
2023-07-19
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រៀមផ្ទេរអំណាចតពូជ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត «ក្លែងក្លាយ» គ្មានគូប្រជែង ភ្លូកទឹកភ្លូកដីនៅរាជធានីភ្នំពេញ កាលពីដើមខែកក្កដានេះ ស្របពេលជំនន់ទឹកភ្លៀងធ្វើឱ្យលិចលង់ក្រុងភ្នំពេញ។
2023-07-16
អស់ពីដាក់មេប្រូចរត់ចោលបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកតាមដានជាង ១៤លាននាក់ ព្រោះត្រូវប្រឈមនឹងទណ្ឌកម្មព្យួរគណនីរយៈពេល ៦ខែ អតីតអធិរាជហ្វេសប៊ុក លោក ហ៊ុន សែន បានងាកមកបង្ករឿងជាមួយពលរដ្ឋថៃនៅលើបណ្តាញសង្គម Twitter វិញម្តង។
2023-07-09
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពីមុនធ្លាប់រៀនសូត្រ ពីរបៀបដឹកនាំបែបផ្តាច់ការពីក្រុមមេដឹកនាំផ្តាច់ការក្នុងប្រទេសជិតខាង រួមមានប្រទេសកុម្មុយនិស្តចិន និងរុស្ស៊ីផងនោះ ឥឡូវនេះ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាមេដឹកនាំផ្តាច់ការឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន។ លោកក៏កំពុងក្លាយខ្លួនជាជើងឯកខាងសម្លាប់លទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប នៅលើពិភពលោក តាមរយៈការគ្រងតំណែងបែបផ្តាច់ការរបស់លោកអស់រយៈពេលជិត ៤០ឆ្នាំ នៅកម្ពុជា។ លោក ហ៊ុន សែន ក៏ត្រូវគេមើលឃើញថា កំពុងរៀបចំសេនារីយ៉ោបែប «កំសាក» ត្រៀមផ្ទេរអំណាចតពូជឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា រួច ខណៈលោកមិនហ៊ានឱ្យលោក ហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅមុនការបោះឆ្នោតនេះឡើយ។
2023-07-06
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមុននេះ គេស្គាល់ថាជា «អធិរាជ» ហ្វេសប៊ុកនៅកម្ពុជា បានប្រកាសខ្លួនឯងយ៉ាងប្រញាប់ប្រញាល់ឈប់ប្រើហ្វេសប៊ុក (Facebook) និងលុបចោលទំព័រហ្វេសប៊ុករបស់លោក ដែលមានអ្នកតាមដានជាង ១៤លាននាក់ ដោយងាកទៅប្រើបណ្តាញសង្គមតេឡេក្រាម (Telegram) និងតិកតុក (TikTok) វិញ។ លោកធ្វើដូច្នេះ ដើម្បីបញ្ចៀសកុំឱ្យរងនូវភាពអាម៉ាស់ ក្រោយដឹងជាមុនថា ក្រុមហ៊ុនមេតា (Meta) ត្រៀមព្យួរគណនីហ្វេសប៊ុករបស់លោករយៈពេល ៦ខែ ដោយសារតែលោកបានល្មើសគោលការណ៍របស់ក្រុមហ៊ុននេះ តាមរយៈការប្រើប្រាស់សម្តីហិង្សា និងគំរាមកំហែងទៅលើដៃគូប្រកួតប្រជែងនយោបាយ។
2023-06-30
លោក ហ៊ុន សែន នៅតែមិនទាន់ជឿជាក់ថា សកម្មជន និងមន្ត្រីបក្សប្រឆាំង ដែលមកចុះចូលជាមួយលោក មានចិត្តស្មោះចំពោះលោកនៅឡើយទេ។ មេដឹកនាំក្រាញអំណាចរូបនេះ ព្រមានថា បើអ្នកដែលចុះចូលទាំងនោះ មិនស្មោះត្រង់ជាមួយនឹងបក្សរបស់លោកទេ ពួកគេប្រឈមនឹងវិធានការផ្លូវច្បាប់គ្រប់ពេល ដែលជាការសើរើលើបទល្មើសចាស់ ឬសំណុំរឿង ដែលមិនទាន់បានលើកលែងទោសនោះ។
2023-06-26
មិនខុសពីព្រឹត្តិការណ៍បោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨ កន្លងទៅ ពលរដ្ឋខ្មែរពេលនេះ កំពុងប្រឈមនឹងសំណួរដដែល ថាតើគួរទៅ ឬមិនទៅបោះឆ្នោត។ ក៏ប៉ុន្តែ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ អ្វីដែលខុសប្លែកនោះ គឺនៅត្រង់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ក្រាញអំណាចតពូជ ដូចនៅប្រទេសកូរ៉េខាងជើង (North Korea) បានប្រញាប់ប្រញាល់កែច្បាប់បោះឆ្នោតដកហូតសិទ្ធិកុំឱ្យអ្នកនយោបាយបក្សប្រឆាំងអាចឈរឈ្មោះបោះឆ្នោតបាននាពេលខាងមុខ។
2023-06-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពដោយឥតលាក់លៀម និងគ្មានការខ្មាសអៀនថា លោកមិនខ្វល់ថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីតាមជើងខោ ឬជើងអាវនោះទេ «ឱ្យតែបានធ្វើជានាយករដ្ឋមន្ត្រី»។ លោកថែមទាំងអួតថា មានតែកូនប្រុសរបស់លោកទេ ដែលស័ក្ដិសមជាងគេខាងធ្វើជានាយករដ្ឋមន្ត្រី ព្រោះលោក ហ៊ុន ម៉ាណែត ចេះលោតឆត្រយោង និងបាញ់កាំភ្លើង។
2023-06-22
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេថូនី ប្ល៊ីនឃិន (Anthony Blinken) ទើបបានបិទបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។ លោកគឺជារដ្ឋមន្ត្រីការបរទេសអាមេរិកទីមួយ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨មក។ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបើកឱ្យមានឡើងវិញនូវយន្តការទំនាក់ទំនងគ្នារវាងប្រទេសមហាអំណាចលើលោកទាំងពីរនេះ ក្រោយពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនខែ និងការបដិសេធរបស់មន្ត្រីចិនមិននិយាយរកសមភាគីអាមេរិក។