ប័ណ្ណសារព័ត៌មាន
2023-06-22
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេថូនី ប្ល៊ីនឃិន (Anthony Blinken) ទើបបានបិទបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។ លោកគឺជារដ្ឋមន្ត្រីការបរទេសអាមេរិកទីមួយ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨មក។ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបើកឱ្យមានឡើងវិញនូវយន្តការទំនាក់ទំនងគ្នារវាងប្រទេសមហាអំណាចលើលោកទាំងពីរនេះ ក្រោយពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនខែ និងការបដិសេធរបស់មន្ត្រីចិនមិននិយាយរកសមភាគីអាមេរិក។
2023-06-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចូលចិត្តលេងកីឡាវាយកូនហ្គោល កំពុងមមាញឹកនឹងបញ្ជាឱ្យកំណត់វិធានថ្មីកែច្បាប់បោះឆ្នោត នៅមិនដល់ពេលជាង ១ខែផង មុនថ្ងៃបោះឆ្នោត។
2023-06-14
វត្តមានរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី (Malaysia) កាលពីចុងខែឧសភាកន្លងទៅ កំពុងបំបាក់មុខលោក ហ៊ុន សែន។ នេះក៏ដោយសារតែលោក ហ៊ុន សែន ធ្លាប់បានអះអាងជាសាធារណៈដោយគ្មានភស្តុតាងថា មេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសន្យាជាមួយលោកថា ម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ជាន់ដីម៉ាឡេស៊ី ឡើយ។
2023-06-11
បុរសខ្លាំងខាងប្រើអំពើហិង្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្ហាញឱ្យពលរដ្ឋឃើញពីភាពកំសាកនៃការធ្វើនយោបាយរបស់លោក។ ក្រោយមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ ដើម្បីធានាជ័យជម្នះទុកជាមុន ងាយស្រួលឱ្យលោកអាចផ្ទេរអំណាចតពូជឱ្យកូនរួចមក លោក ហ៊ុន សែន បានប្រកាសស្វាគមន៍មេបក្សប្រឆាំងលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ដែលមានបំណងវិលចូលកម្ពុជា តាមប្រទេសថៃ ដោយគ្រាប់បេអ៊ឹម២១ (BM21)។
2023-06-07
ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា មើលឃើញថា ក្រៅពីសូកប៉ាន់តាមរយៈការលួងលោម ទិញទឹកចិត្ត ផ្តល់តួនាទី មុខតំណែង ឋានៈ និងបុណ្យសក្តិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់គុកច្រវាក់ និងការលើកលែងទោសក្លែងក្លាយ ជាមធ្យោបាយ ដើម្បីបង្ខំ និងកែប្រែផ្នត់គំនិតមនុស្ស ដែលមានទំនោរប្រឆាំងនឹងលោក ឱ្យងាកមកគាំទ្រការបន្តក្តោបក្តាប់អំណាចរបស់លោកវិញ។
2023-06-05
ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅលើទឹកដីខ្មែរ និងនៅកម្ពុជាក្រោម បាននាំគ្នាប្រារព្ធពិធីរំឭកខួប ៧៤ឆ្នាំ ដែលអាណានិគមនិយមបារាំងបានកាត់ដីកម្ពុជាក្រោម ចំនួន ២១ខេត្ត ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ប៉ុន្តែ ការប្រារព្ធពិធីនេះ នៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមរារាំង និងបានប្រើអំពើហិង្សាលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ឱ្យរងរបួសជាច្រើននាក់។
2023-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទមេដឹកនាំគណបក្សភ្លើងទៀន ទាំងគ្មានភស្តុតាងថា ប្រើ «ល្បិច» មិនចង់ចូលរួមការបោះឆ្នោត ដើម្បីឱ្យអន្តរជាតិដាក់គំនាបលើរដ្ឋាភិបាលរបស់លោក។ លោកថា ឯកសារច្បាប់ដើមចុះបញ្ជីគណបក្សភ្លើងទៀន កំពុងស្ថិតក្នុងដៃថ្នាក់ដឹកនាំគណបក្សនេះ ប៉ុន្តែ អ្នកកាន់ឯកសារនោះលាក់ទុក។
2023-05-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់មរតកនយោបាយកំសាកដល់ទាយាទស្នងតំណែងរបស់លោក ដែលចាំស៊ីកេរ្តិ៍ពីឪ គឺលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់។ ក្នុងនោះមានដូចជា ការរៀបចំមិនឱ្យមានគូប្រកួតប្រជែងណាមួយអាចតតាំងជាមួយលោក ហ៊ុន ម៉ាណែត បាន ទាំងការប្រកួតផ្ទៃក្នុងបក្ស និងនៅក្រៅបក្ស។
2023-05-30
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំ របស់ខ្លួន យ៉ាងអធិកអធម និងប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗ របស់លោក មិនញញើតនឹងក្រសោបយកក្រេឌីតប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ តាមរយៈការរំលេចចេញនូវពាក្យស្លោកដ៏ពេញនិយមមួយ ដែលពួកគេយកមកទន្ទេញស្ទើររត់មាត់ថា «ខ្មែរធ្វើបាន!»។
2023-05-28
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ រងនូវការរិះគន់ថា កំពុងប្រើប្រាស់ប្រព័ន្ធតុលាការកាន់តែខ្លាំងឡើងៗ ធ្វើជាអាវុធគាបសង្កត់លើពលរដ្ឋទន់ខ្សោយ សកម្មជនសង្គម អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់។
2023-05-27
រដូវកាលបោះឆ្នោតម្តងៗ គឺជាពេលវេលាមួយដែលពលរដ្ឋខ្មែរម្ចាស់ឆ្នោតអាចយល់ដឹងច្បាស់ពីស្បែកមុខ និងសារជាតិពិតប្រាកដរបស់អ្នកនយោបាយឱកាសនិយមមួយចំនួន ដែលគ្មានគោលការណ៍ច្បាស់លាស់។ អ្នកនយោបាយទាំងនោះ នាំគ្នាផ្លាស់ទ្រនំ ជាថ្នូរនឹងការទទួលបានមុខតំណែង ឋានៈ បុណ្យសក្តិ និងលាបសក្តារៈផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាជាងរក្សាជំហរការពារផលប្រយោជន៍ជាតិជាធំ។ ទោះជាយ៉ាងណា សម្រាប់សកម្មជនបក្សប្រឆាំងខ្លះ ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែការគាបសង្កត់គ្រប់រូបភាពពីសំណាក់បក្សកាន់អំណាច។
2023-05-25
គ្មានឡើយវត្តមានគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលរងនូវការរិះគន់ថា ស្ថិតក្រោមខ្សែញាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខុសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ នៅថ្ងៃទី២៥ ខែឧសភា បានសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សនេះ ចូលរួមការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។
2023-05-21
អតីតមន្ត្រីបម្រើការងារនៅការិយាល័យស្រាវជ្រាវច្បាប់នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក អ៊ី មុយលី ត្រូវបានប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន បណ្តេញចេញពីក្របខ័ណ្ឌ កាលពីដើមខែឧសភានេះ ដោយគ្មានមូលហេតុ ក្រោយដឹងថា លោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឱ្យគណបក្សភ្លើងទៀន។ លោកបានក្លាយជាជនរងគ្រោះចុងក្រោយនៃនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលកាន់តែកើនឡើងនៃការរើសអើងផ្នែកនយោបាយនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
2023-05-21
កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៦៤ឆ្នាំរបស់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិន។ ក៏ប៉ុន្តែ មោទនភាពនេះ កំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រើប្រាស់ និងប្រឡាក់ប្រឡូសនឹងរឿងនយោបាយ ប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ។
2023-05-18
ក្រាហ្វិកព័ត៌មាន៖ ស៊ីហ្គេម២០២៣៖ កម្ពុជាបំបែកឯតទគ្គកម្មខ្លួនឯងដោយទទួលបានមេដាយមាសច្រើនបំផុតក្នុងប្រវត្តិប្រកួតកីឡាស៊ីហ្គេម។ នេះជាលទ្ធផលសំខាន់ៗដែលប្រិយមិត្តគួរយល់ដឹង។