ការប្រើប្រាស់ទឹកនៅកម្ពុជា
ទឹកជាតម្រូវការចាំបាច់របស់មនុស្សសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ របាយការណ៍របស់អង្គការ Water for Cambodia បានឲ្យដឹងថា ពលរដ្ឋខ្មែរនៅតាមជនបទជាង ៥០% គ្មានទឹកស្អាតប្រើប្រាស់ ហើយ ២០% នៃកុមារដែលមានអាយុក្រោម ៥ឆ្នាំ បានស្លាប់ដោយសារជំងឺដែលឆ្លងតាមទឹក។
ដោយ វិទ្យុ អាស៊ីសេរី
2013.04.03
ខាងក្រោមជារូបភាពខ្លះៗនៃការប្រើប្រាស់ទឹកនៅតាមតំបន់មួយចំនួននៅកម្ពុជា៖
១. កុមាររស់នៅក្នុងគ្រួសារក្រីក្រ នាឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ នាំគ្នាផឹកទឹកដែលទើបដងពីស្រះដោយមិនបានចម្អិន។ រូបថតថ្ងៃ២៥ មីនា ឆ្នាំ២០១៣ ដោយ អ៊ុក សាវបូរី
២. ក្រុមកុមារលេងទឹកនៅក្បែរអណ្ដូងស្នប់មួយកន្លែងនៅតំបន់ភ្នំបាត ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ រូបថតថ្ងៃ១០ ខែមីនា ឆ្នាំ២០១៣ ដោយ មុំ សុផុន
៣. ស្ត្រីអ្នកភូមិត្រពាំងអំពិល ស្រុកត្រាំកក់ ខេត្តតាកែវ ដងទឹកពីអណ្ដូងដើម្បីយកទៅប្រើប្រាស់។ រូបថតថ្ងៃ២៥ មីនា ឆ្នាំ២០១៣ ដោយ អ៊ុក សាវបូរី
៤. ស្ត្រីអ្នកភូមិត្រពាំងអំពិល ស្រុកត្រាំកក់ ខេត្តតាកែវ រែកទឹកដែលទើបដងពីអណ្ដូងយកទៅផ្ទះ។ រូបថតថ្ងៃ២៥ មីនា ឆ្នាំ២០១៣ ដោយ អ៊ុក សាវបូរី
៥. ទាហាននៅប្រាសាទព្រះវិហារ ត្រងទឹកដែលគេបង្ហូរចេញពីភ្នំសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ រូបថតថ្ងៃ១៥ កុម្ភៈ ឆ្នាំ២០១៣ ដោយ អ៊ួន ឈិន
៦. ទាហាននៅប្រាសាទព្រះវិហារ ដងទឹកពីស្រះដើម្បីយកទៅប្រើប្រាស់។ រូបថតថ្ងៃ១៥ កុម្ភៈ ឆ្នាំ២០១៣ ដោយ អ៊ួន ឈិន
៧. អ្នកភូមិនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដងទឹកពីស្រះយកទៅប្រើប្រាស់។ រូបថតថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ អ៊ួន ឈិន
៨. បុរសនៅឃុំគោកមន ដងទឹកពីក្នុងស្រះដាក់ធុងដឹកតាមគោយន្តដើម្បីយកទៅប្រើប្រាស់។ រូបថតថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ អ៊ួន ឈិន
៩. កុមារនៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ សប់ទឹកផឹក។ រូបថតថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ អ៊ួន ឈិន
១០. បុរសអាយុជាង ៧០ឆ្នាំ ត្រង់ទឹកចេញពីទុយយោក្បែរផ្ទះនាភូមិត្រពាំងអញ្ចាញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតថ្ងៃ៣ ខែមេសា ឆ្នាំ២០១៣ ដោយ វោហារ ជាតិ