ក្នុងចំនួនអ្នកកាសែតគេធ្វើឃាត២៥១នាក់ គឺ៤១%កើតហេតុក្នុងទ្វីបអាស៊ី
ដោយ ហាស់ សាន
2011.06.01
2011.06.01
ក្នុងចំណោមអ្នកកាសែត ដែលគេធ្វើឃាតចំនួន ២៥១ នាក់ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១០ ៤១% នៃចំនួននេះ កើតហេតុក្នុងទ្វីបអាស៊ី។
អ្នកកាសែតដែលបានបាត់បង់ជីវិតក្នុងពេលបំពេញការងារយកព័ត៌មានតាមវិជ្ជាជីវៈរបស់ខ្លួន ភាគច្រើន គឺជាងចំនួន ៤០% ត្រូវគេគំរាមមុនសម្លាប់ជិត ៣០% ច្រើនតែរាយការណ៍អំពីរឿងនយោបាយ ហើយអ្នកកាសែតភាគច្រើន ស្លាប់ក្នុងប្រទេសរបស់ខ្លួន។ មានតែ ៦% ប៉ុណ្ណោះ ស្លាប់ពេលធ្វើការងារនៅក្រៅប្រទេស។
ចំពោះប្រទេសកម្ពុជាវិញ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៨ អ្នកកាសែតខ្មែរស្លាប់ដោយសារគេធ្វើឃាតមានចំនួន ១០ នាក់ ប៉ុន្តែ អាជ្ញាធររកមិនទាន់ឃើញមុខជនឧក្រិដ្ឋជាឃាតកនៅឡើយទេ៕