ទិវាខួបទី៥ នៃមរណភាពរបស់លោក ជា វិជ្ជា
ដោយ សារី រ័ត្ន
2009.01.23
2009.01.23
កាលពីម្សិលមិញមានការដង្ហែក្បួនដែលដឹកនាំដោយលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ និងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងមានការចូលរួមពីលោកប្រធានគណបក្សសមរង្ស៊ី និងប្រធានគណបក្សសិទ្ធិមនុស្ស ព្រមទាំងកម្មករកម្មការិនីយ៉ាងច្រើនរយនាក់បាននាំគ្នាដង្ហែកម្រងផ្កាទៅដាក់នៅលើទីកន្លែងដែលលោក ជា វិជ្ជា ត្រូវឃាតករបាញ់សម្លាប់កាលពី៥ឆ្នាំមុន។
ទាក់ទងនឹងកត្តាសន្តិសុខនិងរបៀបរៀបរយនៅក្នុងការដង្ហែក្បួនកាលពីថ្ងៃម្សិលមិញនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចក្រុងដែលបានជួយផ្តល់ភាពងាយស្រួល ដូចជាសម្រួលចរាចរណ៍និងរក្សាសុវត្ថិភាពដល់ក្រុមអ្នកចូលរូមដង្ហែក្បួនថានោះជាការល្អប្រសើរ៕