សមត្ថកិច្ច​ឃាត់​ខ្លួន​បុគ្គលិក​កាស៊ីណូ​៦​នាក់​នៅ​ក្រចេះ

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចាប់​បុគ្គលិក​កាស៊ីណូ ហេង ហេង ភ្នំ​ប្រុស នៅ​ជាប់​ព្រំដែន​វៀតណាម ច្រក​វ៉ាលឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ដោយ​ថៅកែ​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​ភ្ញៀវ កេង​ប្រវ័ញ្ច​ប្រាក់​ពី​ក្រុមហ៊ុន។

ភរិយា​ជន​រងគ្រោះ​ម្នាក់​បាន​ផ្ដល់​ដំណឹង​ថា ប្ដី​អ្នកស្រី និង​មនុស្ស ៥​នាក់​ទៀត ត្រូវ​បាន​គេ​ចាប់​បង្ខាំង​ក្នុង​បន្ទប់​មួយ កាល​ពី​ម៉ោង ១១​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង ៧​យប់ ទើប​បញ្ជូន​ទៅ​កាន់​សាលាស្រុក​ស្នួល។

ភរិយា​លោក ជា ម៉ារ៉ា ដែល​ត្រូវ​ចាប់​ខ្លួន​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ប្ដី​អ្នកស្រី​បាន​សុំ​លុយ​ពី​ភ្ញៀវ​ដែល​លេង​ឈ្នះ​ល្បែង​នោះ​មែន ៖ «គេ​ចោទ​ថា យើង​ឃុបឃិត​ជាមួយ​ភ្ញៀវ គេ​ថា បាន​ឲ្យ​ភ្ញៀវ​ចាក់​ឲ្យ...»

មន្ត្រី​សមត្ថកិច្ច និង​ម្ចាស់​កាស៊ីណូ​មិន​ទាន់​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ចំពោះ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ៕