សេចក្ដីថ្លែងការណ៍ដដែល សម្ដែងការក្រៀមក្រំ និងសោកស្ដាយ ហើយគណបក្សសិទ្ធិមនុស្សបានចូលរួមរំលែកទុក្ខដល់គ្រួសារយុទ្ធជនដែលបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយថៃក្នុងថ្ងៃទី៤-៥កុម្ភៈ ឆ្នាំ២០១១ រួមទាំងជនរងគ្រោះជាជនស៊ីវិលកម្ពុជា ដែលបានស្លាប់និងរងរបួសដោយសារការប្រយុទ្ធ ដែលសេចក្ដីថ្លែងការណ៍ របស់គណបក្សសិទ្ធិមនុស្សហៅថា «សៀមឈ្លានពាន» និងប្រឆាំងដាច់ខាតចំពោះការឈ្លានពានពីសំណាក់បរទេសទាំងអស់៕