ប្រជាពលរដ្ឋប្រមាណ៥រយនាក់មកពីប្រទេសកាណាដានិងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានមកចូលរួមបាតុកម្មកាលពីថ្ងៃទី ១៧ខែកក្កដានៅវិមានរដ្ឋសភា (Capitol Hill) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញស្តារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។ ពួកគេក៏បានទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បន្ថែមពីនេះក្រុមអ្នកតវ៉ាក៏បានទទូចដល់ព្រឹទ្ធសភាអាមេរិកពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ ឬ H.R 526 ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន។ តំណាងរាស្ត្រអាមេរិកដែលមានវត្តមាននៅទីបាតុកម្មនោះក៏បានសំដែងការគាំទ្រចំពោះការវិលត្រឡប់ទៅកម្ពុជារបស់លោក សម រង្ស៊ី ដោយសុវត្ថិភាពនិងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក មួង ណារ៉េត ពីកន្លែងធ្វើបាតុកម្មដូចតទៅ...
ការផ្សាយផ្ទាល់ បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅមុខវិមាន the Capitol Hill នៅរដ្ឋធានីវ៉ាស៊ីនតុន។
Posted by RFA Khmer on Wednesday, July 17, 2019
ចំពោះព័ត៌មានលម្អិត អំពីព័ត៌មាននេះ សូមអញ្ជើញលោកអ្នកនាងរងចាំទស្សនាក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរីនៅ យប់ថ្ងៃទី១៨ ខែកក្កដា នេះ៕