អ.ស.ប.​នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន (Ban Ki-moon) បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​ស្វ៊ីស​នាថ្ងៃ​នេះ ថា អ.ស.ប. នឹង​បង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ទំនិញ​ឡើង​ថ្លៃ ។

ប្រសាសន៍​ដែល​បាន​ថ្លែង គឺ​ក្រោយ​ការជួបប្រជុំ​ជាមួយ​អង្គការ​អន្តរជាតិ​សំខាន់​ៗ​ចំនួន​២៧ ដែល​នៅពេល​នោះ លោកអគ្គលេខាធិការ​អស.ប. បាន​បញ្ជាក់​ថា លោក​នឹង​ដឹកនាំ​ក្រុមការងារ​នោះ​ដើម្បី​ដោះស្រាយ​វិបត្តិ​ទំនិញ​ដែល​កំពុង​ឡើង​ថ្លៃ ។

ទាក់ទង​នឹង​តម្លៃ​ទំនិញ​សំខាន់​ដែល​កំពុង​ឡើង​ថ្លៃ​នេះ​ដែរ សូម​បញ្ជាក់​ថា​នៅក្នុង​តំបន់​វ៉ាស្ហ៊ិនតោន​ឌីស៊ី រដ្ឋធានី​សហរដ្ឋ​អាមេរិក តម្លៃ​អង្ករ​ល្អ​នាំចូល​មក​ពី​ទ្វីប​អាស៊ី គិត​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ ១​ដុល្លា​៧០​សេន​ហើយ ដែល​ស្មើ​នឹង​លុយ​ខ្មែរ ៦៩៣០​រៀល ។

រីឯ​តម្លៃ​សាំង​វិញ បើគិត​ជា​លីត្រ​មាន​តម្លៃ​ឡើង​ដល់ ១​ដុល្លារ ដែល​ស្មើ​នឹង​តម្លៃ​លុយ​ខ្មែរ​៤០០០​រៀល ៕