អាជ្ញាធរថៃបានរកឃើញថាមានទារក ៩នាក់ ដែលបម្រុងនឹងគ្រប់ខែកើតពីម្ដាយជាជនជាតិវៀតណាម ដែលអាជ្ញាធរទើបនឹងដោះលែងពីការចាប់ខ្លួន ដោយសាររកស៊ីបង្កើតកូនឲ្យគេនេះ។
ក្នុងចំណោមស្ត្រី ១៤នាក់ ៧នាក់មានផ្ទៃពោះ ព្រោះគេសុខចិត្តពរពោះយកលុយពីអ្នកមានស្តុកស្ដម្ភ តែគ្មានកូន។
ក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញថា អ្នកខ្លះបានប្រាក់ចំនួន ៥០០០ដុល្លារ ពេលបង្កើតកូនបានមួយ តែអ្នកខ្លះទៀតថាគេបោកបញ្ឆោត។
ប៉ូលិសចង់បញ្ជូនស្ត្រី និងទារកទាំងនោះ ដែលគេចាត់ទុកថាជាខុសច្បាប់ តែជាមនុស្សទៅប្រទេសវៀតណាមវិញ៕