កម្ពុជាពុំជាប់ក្នុងបញ្ជីឈ្មោះប្រទេសអាក្រក់ទេ នៅឆ្នាំ ២០១១
ដោយ ហាស់ សាន
2011.06.01
2011.06.01
ប្រទេសដែលមានឈ្មោះថា គាបសង្កត់ពលរដ្ឋរបស់ខ្លួនបំផុត គ្មានប្រណី មានប្រទេសក្នុងសហគមន៍អាស៊ានពីរ គឺភូមា និងឡាវ។ ប្រទេសជាមិត្តនឹងកម្ពុជានៅអាស៊ី មានប្រទេសចិន និងកូរ៉េខាងជើង។ ប្រទេសជាមិត្តនឹងកម្ពុជានៅតំបន់អាមេរិកកណ្ដាល គឺប្រទេសគុយបា។
អង្គការ Freedom House ផ្សាយអំពីសេរីភាពក្នុងពិភពលោកឆ្នាំ ២០១១ បានចាត់ថ្នាក់កម្ពុជា ថាជាប្រទេសមិនសេរី ដែលអង់គ្លេសហៅថា Not Free ។ ការសិក្សាស្រាវជ្រាវអំពីប្រជាជាតិ ដែលជិះជាន់ពលរដ្ឋរបស់ខ្លួនអាក្រក់បំផុតនោះ គឺផ្ដោតលើការផ្ដល់សិទ្ធិធ្វើនយោបាយដល់ពលរដ្ឋ (political rights) និងផ្ដល់សេរីភាពដល់ពលរដ្ឋស៊ីវិលឲ្យចូលរួមសម្ដែងមតិ និងជួបជុំគ្នាដោយគ្មានការជ្រៀតជ្រែកពីរដ្ឋអំណាច(civil liberties)៕