សាលាក្ដី​ខ្មែរ​ក្រហម​តែងតាំង​មន្ត្រី​​​៣​រូប

សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១១ បាន​ប្រកាស​ជា​ផ្លូវការ​តែងតាំង​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ជា​​មន្ត្រី​ទទួល​បន្ទុក​​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។
ដោយ សុខ សេរី
2011.06.01
Share on WhatsApp
Share on WhatsApp

មន្ត្រី​ទទួល​បន្ទុក​​កិច្ចការ​សាធារណៈ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​នឹង​ខិតខំ​ពង្រឹង​ផ្នែក​កិច្ចការ​សាធារណៈ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ ការងារ​សាធារណៈ បើ​យើង​និយាយ​មក​ដល់​ពេល​នេះ បុគ្គលិក​វិញ ផ្នែក​ជាតិ​មាន​តែ ៥​រូប​ទេ ចំណែក​អន្តរជាតិ​មាន​តែ ២​រូប​ទេ។ បើ​យើង​ពិនិត្យ​អំពី​ទំហំ​ការងារ​វា​ធំធេង​ណាស់»

ស្រប​ពេល​គ្នា​នេះ​ដែរ សាលាក្ដី​ខ្មែរ​ក្រហម​បាន​តែងតាំង​លោក នេត្រ ភក្រា្ត ជា​នាយក​គ្រប់គ្រង​ការី​និពន្ធ​នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ឲ្យ​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ជំនួស​លោក ឌឹម សុវណ្ណារុំ។

ចំណែក​ឯ​នាយក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) លោក ហ៊ុយ វណ្ណៈ ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។

លិខិត​តែងតាំង​នោះ​ចុះ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១១ ដោយ​ប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម លោក ក្រាញ់ តូនី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jun 02, 2011 09:24 AM

I was wondering if there is an agreement between the government and UN to trail 003, 004? I think there should be a trail if it doesnt jeopardize the country stability. The question, will the government willing to shoot themselve in the foot? You all probably know the answer.