ប័ណ្ណសារព័ត៌មាន
2024-11-12
កសិករមួយចំនួនរស់នៅក្នុងខេត្តសៀមរាប និងព្រះវិហារ បង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក ដើម្បីបង្វិលប្រាក់សងម្ចាស់បំណុល និងធនាគារ។ ពួកគាត់អះអាងថា ក្រុមឈ្មួញកណ្ដាល បានបន្តុះបង្អាប់តម្លៃស្រូវរបស់ពួកគាត់ ក្នុងពេលដែលកសិករកំពុងសម្រុកប្រមូលផលស្រូវអំឡុងខែវិច្ឆិកានេះ។
2024-11-10
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អសមត្ថភាពក្នុងការស្ដារសេដ្ឋកិច្ចឱ្យរីកចម្រើននោះទេ ខណៈរដ្ឋាភិបាលនៅបន្តខ្ចីបុលពីបរទេសដើម្បីបង្គ្រប់ការចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២៥។ ពួកគាត់ព្រមានថា ការបន្តខ្ចីបុលពីបរទេសច្រើនលើសលប់ និងគ្មានប្រព័ន្ធត្រួតពិនិត្យការចាយវាយឱ្យមានតម្លាភាពនឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បំណុលធ្ងន់ធ្ងរ។
2024-11-07
សហជីពនិងកម្មករមួយចំនួនអះអាងថា ទោះបីជាចំនួនរោងចក្រ និងអ្នកវិនិយោគចិន កំពុងកើនឡើងនាំមុខគេនៅកម្ពុជាក្តី ប៉ុន្តែជីវភាពរបស់កម្មករមិនប្រសើរទេ។ ពួកគេក៏កំពុងរងសម្ពាធឱ្យបង្កើនការផលិតទំនិញឱ្យបានច្រើនជាងមុន ហួសពីសមត្ថភាពផងដែរ។
2024-11-03
អ្នកតាមដានកិច្ចការអន្តរជាតិ និងអ្នកឃ្លាំមើលបញ្ហាសង្គមព្រួយបារម្ភថា កម្ពុជានឹងអាចលង់ខ្លួនជំពាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច ដោយសារតែការចាយវាយប្រាក់កម្ចីចិនខ្ជះខ្ជាយ គ្មានតម្លាភាព និងមានអំពើពុករលួយជាប្រព័ន្ធទៅលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាស្នើឱ្យចិនបន្តជួយគាំទ្រផ្នែកកម្ចី និងជំរុញក្រុមហ៊ុនចិនឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
2024-10-30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេចពិន័យអន្តរការណ៍ចំពោះសមាគមជាង ១៨លាន (១៨.៨០០.០០០) រៀល ឬប្រមាណជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់ នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម ទៅរដ្ឋាភិបាល។ សមាគមអះអាងថា ពួកគាត់ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីយុត្តិធម៌សង្គម មិនមែនដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនដូចក្រុមហ៊ុនឯកជននោះទេ។
2024-10-30
ពលរដ្ឋមួយចំនួននៅស្រុកមុខកំពូល ខេត្តកណ្ដាលចិញ្ចឹមរុយទាហានខ្មៅ ឬហៅថា រុយរាជ ដើម្បីយកពង និងដង្កូវលក់ដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ថា អាជីពចិញ្ចឹមរុយនេះ ងាយស្រួល ចំណាយដើមទុនតិច ហើយរកចំណូលបានខ្ពស់។ ទន្ទឹមនឹងនោះ រុយនេះ ក៏អាចជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងកសិដ្ឋានធំៗ ព្រោះថា ដង្កូវ អាចយកធ្វើជាចំណីសត្វបានយ៉ាងល្អ។
2024-10-29
ខណៈក្រសួងទេសចរណ៍កំពុងសិក្សាលើគម្រោងទេសចរណ៍ «ប្រទេស៦ គោលដៅតែ១» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសថៃ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ បានលើកឡើងជាមតិផ្សេងៗគ្នាជុំវិញគម្រោងមួយនេះ។ ពួកគាត់ខ្លះគាំទ្រគម្រោងនេះ ដោយយល់ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងខ្លះទៀតបដិសេធ ដោយយល់ថា គម្រោងមួយនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសថៃច្រើនជាងកម្ពុជា។
2024-10-29
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
2024-10-28
អ្នកឃ្លាំមើលព្រមានថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជា នឹងរងផលប៉ះពាល់រយៈពេលយូរ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញ ហើយនៅតែព្យាយាមបដិសេធការចុះផ្សាយរបស់បណ្ដាញព័ត៌មានអន្តរជាតិ អំពីការរីករាលដាលនូវអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។
2024-10-22
រដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅវាលយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
2024-10-21
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថ្មីៗនេះសម្រេចបោះពុម្ពលុយប្រមាណ ១ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ បន្ទាប់ពីអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ដែលតែងតែកាន់ហិបប្រមូលលុយឱ្យគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់ ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ។
2024-10-20
រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
2024-10-17
ក្រុងសំពៅពូន នៅខេត្តកណ្ដាល ដែលរដ្ឋាភិបាលទើបបង្កើតជាទីក្រុងថ្មី ត្រូវបានគេអះអាងថា បានប្រែក្លាយជាទីក្រុងបនល្បែង មានអគារធំៗ ខ្ពស់ ដាក់ស្លាកយីហោកាស៊ីណូស្អេកស្កះពេញទីក្រុង។ អ្នកជំនាញថា រដ្ឋាភិបាលមិនគួរវិនិយោគជាមួយតែក្រុមហ៊ុនបនល្បែងតែមួយមុខនោះទេ ការវិនិយោគតែបនល្បែងបែបនេះ វាមិនមានផលល្អសម្រាប់សង្គមជាតិឡើយ។
2024-10-17
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានកំណើនបន្ថែមទៀតនៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ ២០២៤ នេះ គឺបានកើនដល់ជាង ១១ប៊ីលានដុល្លារ ឬជាង ១១ពាន់លានដុល្លារ (១១,១៤៧ ពាន់លាន)។
2024-10-16
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គំរាមដកហូតគម្រោងអភិវឌ្ឍន៍ផ្លូវដែកពីអ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាឪនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្លាប់ព្រមានដកម្ដងកាលពីឆ្នាំ២០១៩។ អ្នកឃ្លាំមើល លើកឡើងថា ការព្រមានដដែលៗ តែគ្មានវិធានការដែលមានប្រសិទ្ធភាព គ្រាន់តែជាមធ្យោបាយបន្លំយករួចខ្លួន ពីអសមត្ថភាពនៃការដឹកនាំ ឬអាចមានអាថ៌កំបាំងដែលមើលនឹងភ្នែកមិនដឹង។