ប័ណ្ណសារព័ត៌មាន
2024-06-27
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញបំណងទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិក ឱ្យចូលមករកស៊ីនៅកម្ពុជាបានកាន់តែច្រើន ខណៈដែលសេដ្ឋកិច្ចកម្ពុជា កំពុងទន់ខ្សោយ។
2024-06-18
កម្មករត្អូញត្អែរពីជីវភាពកាន់តែលំបាក ចំណែកស្ថានភាពការងារ និងការរំលោភសិទ្ធិនៅកន្លែងការងារនៅតែយ៉ាប់យ៉ឺន ស្របពេលថៅកែអះអាងថា ការបញ្ជាទិញ និងការនាំចេញក្នុងវិស័យកាត់ដេរកើនឡើងជាង ២០ភាគរយនៅរយៈពេល៥ខែដើមឆ្នាំ២០២៤។ សហជីពឯករាជ្យ និងកម្មករជំរុញដល់រដ្ឋាភិបាល និងថៅកែឱ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ បញ្ចុះតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារ និងគោរពសិទ្ធិការងារ។
2024-06-15
សាច់បង្កកខូចគុណភាពទាំងនោះភាគច្រើនគឺជា សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ មន្ត្រី ក.ប.ប បានយកសាច់បង្កកទាំងនោះយកទៅដុតកម្ទេចចោល កាលពីថ្ងៃទី១៣ ខែមិថុនា ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្ត្រីជំនាញ ក.ប.ប ហៅទៅសួរនាំតាមនីតិវិធី។
2024-06-13
ចាប់តាំងពីក្រោយការប្រកាសពីគម្រោងព្រែកជីកហ្វូណនតេជោមក យ៉ាងហោចណាស់មានរឿងរ៉ាវចម្រូងចម្រាស៥ កំពុងកើតឡើងដែលអាចធ្វើឱ្យគម្រោងព្រែកជីកនេះទាំងមូលរងនូវភាពអាម៉ាស់នាពេលខាងមុខ។ តើរឿងរ៉ាវចម្រូងចម្រាសនៃគម្រោងព្រែកជីកនេះ មានអ្វីខ្លះ?
2024-05-28
ក្រុមអាជីវករប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនស្នើឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពរបស់ពួកគាត់ ដើម្បីធានាដល់ការរស់នៅសមរម្យ និងទទួលបានការគាំពារផ្នែកសុខភាព។ ការស្នើសុំនេះគឺដោយសារតែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្លាប់ដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្ដីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ ប៉ុន្តែគិតមកទល់ពេលនេះក្រុមអាជីវករនៅតែស្ថិតក្នុងស្ថានភាពលំបាកដដែល។
2024-05-27
ប្រជាកសិករដែលប្រកបរបរចិញ្ចឹមជ្រូក ព្រួយបារម្ភពីតម្លៃជ្រូកនិងសាច់ផ្សេងទៀតធ្លាក់ចុះ ហើយធ្វើឲ្យពួកគាត់ប្រឈមនឹងបោះបង់ចោលមុខរបរមួយនេះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឲ្យក្រុមហ៊ុនចំនួន២០នាំចូលសាច់បង្កកពីបរទេស។ ។ចំណែកអ្នកជំនាញជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែមានការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងនិងមានតម្លាភាព។
2024-05-24
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង (South Korea) គឺលោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗជាច្រើន។
2024-05-23
សង្គមស៊ីវិលលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋ គឺជារឿងល្អ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើតចំនួនការងារសម្រាប់ពលរដ្ឋ ឱ្យបានគ្រប់គ្រាន់នោះទេ នោះការបណ្ដុះបណ្ដាលជំនាញ នឹងមិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋឡើយ។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងការងារ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាម បន្ទាប់ពីបើកការបណ្ដុះបណ្ដាល ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់។
2024-05-23
ពលរដ្ឋចំនួនជាង ១០គ្រួសារ នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅបន្តថែរក្សាមុខរបរដែលបន្សល់ទុកតាំងពីដូនតា គឺការដុតក្រឡានលក់ ដែលបានក្លាយជាអត្តសញ្ញាណនៅតំបន់នោះ។ របរនេះ ក៏បានជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឱ្យល្អប្រសើរផងដែរ។
2024-05-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង (South Korea) គឺលោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗ ជាច្រើន ហើយថា កម្ពុជាគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថែមទៀត ដោយរំពឹងទុកថា នឹងទទួលបានការវិនិយោគពីប្រទេសកូរ៉េ ចិន និងជប៉ុនកាន់តែច្រើនសម្រាប់អនាគត។
2024-05-21
ពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញដែលទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ អះអាងថា រដ្ឋាភិបាលបានកាត់ផ្ដាច់កម្មវិធីជំនួយសង្គមនេះ បើទោះជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពក្រីក្រ និងមិនមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមគ្រួសារក្ដី។
2024-05-17
ពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាននាំគ្នាចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ដើម្បីរកប្រាក់សងបំណុលធនាគារ ដោយសារពួកគេមិនអាចរកការងារធ្វើបាននៅក្នុងស្រុក និងដាំដំណាំកសិកម្មរងការខាតបង់ធ្ងន់ធ្ងរ។ មន្ត្រីសង្គមស៊ីវិលបារម្ភខ្លាចពលរដ្ឋទាំងនោះទៅធ្វើការងារឆ្លងដែន ដោយចាញ់បោកមេខ្យល់ និងប្រឈមនឹងការឃាត់ខ្លួនពីអាជ្ញាធរប្រទេសនោះ។
2024-05-16
អ្នកនយោបាយមកពីគណបក្សប្រឆាំងចាត់ទុកការផ្ដាច់ថវិកាសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋានទូទាំងប្រទេសគឺរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមនិងបញ្ហាខ្វះថវិកាជាតិសម្រាប់ចំណាយ។
2024-05-15
ពលរដ្ឋមួយចំនួនរស់នៅតំបន់កោះតូច ក្នុងខេត្តព្រះសីហនុ នាំគ្នាចុះទូកនេសាទលើផ្ទៃសមុទ្រ ដើម្បីបានចំណូលដោះស្រាយជីវភាព បើទោះបីពួកគាត់ជួបបញ្ហាជាច្រើនក្ដី។ ប្រជានេសាទទាំងនោះ ត្អូញត្អែរថា បញ្ហាចម្បងគឺ នៅពេលភ្លៀងធ្លាក់ ដែលតែងបណ្ដាលឱ្យមានខ្យល់ខ្លាំងបង្កើតជាទឹករលកធំៗ បកមកលើទូកបណ្ដាលឱ្យទូកខ្លះលិចស្ទើរតែបាត់បង់ជីវិតម្ដងៗ។
2024-05-09
វត្តមាននៃសំណង់អគារខ្មោច ឬអគារដែលអ្នកជំនួញចិនបោះបង់ចោលបន្សល់ទុកក្នុងក្រុងព្រះសីហនុរាប់រយអគារមិនត្រឹមតែបំផ្លាញដល់សោភណភាពទីក្រុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ក្រុមអាជីវករលក់ដូរ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចជាតិ។ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រឹងប្រកាសរកអ្នកជំនួញទាំងក្នុង និងក្រៅស្រុកឱ្យមកដាក់ទុនបន្តវិនិយោគលើការសាងសង់អគារខ្មោចទាំងនោះក្ដី ក៏មិនទាន់អាចដោះស្រាយអគារខ្មោចមាននៅពាសពេញទីក្រុងព្រះសីហនុនេះបាននៅឡើយ។