ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន ((Alejandro Gonzalez Davidson) លើកឡើងថា របបលោក ហ៊ុន សែន កំពុងតែធ្វើទុក្ខបុកម្នេញពលរដ្ឋរបស់ខ្លួន ឲ្យកាន់តែឈឺចាប់។ លោកបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញចាប់ក្រុមយុវជនជាបន្តបន្ទាប់នេះ ដោយសារតែរបបនេះភ័យស្លន់ស្លោ ខ្លាចបាត់អំណាចរបស់ខ្លួន ក្នុងពេលរបបឯកបក្សកំពុងតែរងសម្ពាធសេដ្ឋកិច្ច និងនយោបាយពីប្រទេសលោកសេរី។
លោក អាឡិច បន្ថែមថា លោកនិងពលរដ្ឋខ្មែរភាគច្រើនឈឺចាប់ ដោយសារតែការធ្វើទុក្ខបុកម្នេញនេះ។ លោកអះអាងថា ពលរដ្ឋនឹងផ្លាស់ប្ដូរពីការឈឺចាប់ និងភ័យខ្លាចទៅជាសេចក្ដីក្លាហាន ដើម្បីទាមទារសិទ្ធិសេរីភាពពីរបបលោក ហ៊ុន សែន វិញជាមិនខាន។
នេះជាបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក អាឡិច ស្ថាបនិកចលនាមាតាធម្មជាតិអំពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។