ប័ណ្ណសារព័ត៌មាន
2013-10-08
ប្រជាពលរដ្ឋចំនួន ៤៨គ្រួសារ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្ដិតមេដៃដាក់ពាក្យស្នើឲ្យប្រធានអង្គការការពារធនធានធម្មជាតិក្នុងខេត្តនេះ ជួយអន្តរាគមន៍ករណីមន្ត្រីអនុរក្សបរិស្ថានជាច្រើននាក់ ថាបានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយឈ្មួញកាប់បំផ្លាញព្រៃឈើ ដោយគ្មានការបង្ក្រាប។
2013-10-08
ក្រុមអាជ្ញាធរចម្រុះខេត្តបាត់ដំបង បានចុះជួយសង្គ្រោះអ្នកភូមិក្មេងចាស់ប្រុសស្រីជាង ២៥០គ្រួសារ ជាបន្ទាន់ចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាព ក្រោយពីទឹកជំនន់នៅក្នុងអាងកំពីងពួយ ហូរ យ៉ាងគំហុកកាត់លើខ្នងទំនប់មិនអាចទប់ស្កាត់បាន។
2013-10-07
គិតត្រឹមថ្ងៃទី៧ ខែតុលា នេះ មានមនុស្ស ៨៣នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅទូទាំងប្រទេស និងប៉ះពាល់ប្រជាពលរដ្ឋ ៨សែននាក់ ហើយដីស្រែរបស់ពលរដ្ឋ ១២ម៉ឺនហិកតារ ត្រូវបានជន់លិច។
2013-10-07
ជំនន់ទឹកភ្លៀងនៅខេត្តភាគពាយ័ព្យ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦នាក់។ ក្នុងនោះនៅខេត្តបាត់ដំបង ៥នាក់ និងនៅខេត្តបន្ទាយមានជ័យ ម្នាក់។ រីឯនៅខេត្តប៉ៃលិន ពុំមានមនុស្សរងគ្រោះស្លាប់ទេ ប៉ុន្តែអ្នកភូមិដែលស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ជួរភ្នំ ក្នុងស្រុកសាលាក្រៅ នោះ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះជាបន្ទាន់ ដោយសារតែទឹកហូរចាក់ពីតំបន់ភ្នំយ៉ាងខ្លាំង។
2013-10-06
ទឹកជំនន់កំពុងគំរាមកំហែងនៅតាមបណ្ដាខេត្តក្រុងមួយចំនួន ក្នុងនោះមានខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង ជាដើម។
2013-10-05
មន្ត្រីជំនាញនៃអាជ្ញាធរអប្សរា កំពុងប្រឹងប្រែងបញ្ចៀសផ្លូវទឹកមិនឱ្យហូរចូលទៅក្នុងប្រាសាទបុរាណជាច្រើននៃខេត្តសៀមរាប ដើម្បីកុំឱ្យរំខានដល់អ្នកទេសចរ និងធានាឱ្យមាននិរន្តរភាពនៃការប៉ះពាល់ប្រាសាទនានា។
2013-10-04
ការមិនដាក់ទោសទណ្ឌចំពោះអ្នកកាប់រានព្រៃឈើពីសំណាក់អ្នកមានប្រាក់ មានអំណាច ដើម្បីយកដីជាសម្បត្តិផ្ទាល់ខ្លួន បានក្លាយជាគំរូអាក្រក់នាំឲ្យធនធានធម្មជាតិព្រៃឈើ រងការកាប់បំផ្លាញអស់ស្ទើរគ្មានសល់។ នៅឯខេត្តរតនគិរី តំបន់ព្រៃនៃភ្នំគន្ធីរ ក្នុងស្រុកលំផាត់ ត្រូវបានអតីតអនុប្រធានតុលាការខេត្ត ជួលកម្មករកាប់រានព្រៃអស់ប្រមាណ ២០ហិកតារ ដើម្បីយកដីដោយពុំឃើញមានទោសពៃរ៍។
2013-10-02
ទន្ទឹមនឹងមានទឹកជំនន់ជនលិចតាមខេត្ត ក្រុងមួយចំនួននោះ មន្ត្រីក្រសួងធម្មការនិងសាសនាឲ្យដឹងថា វត្តអារាមមួយចំនួនក៏ត្រូវបានជន់លិចធ្ងន់ធ្ងរដែរ រហូតមិនអាចឲ្យពុទ្ធបរិស័ទធ្វើដំណើរទៅបុណ្យក្នុងពិធីកាន់បិណ្ឌ ហើយខ្លះត្រូវបង្ខំចិត្តធ្វើដំណើរដោយទូក ដើម្បីអាចចូលរួមក្នុងពិធីបុណ្យនោះបាន។
2013-10-01
សាលារៀនប្រមាណជា ៣៣៦កន្លែងនៅទូទាំងប្រទេស មិនអាចបើកបវេសនកាលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ដោយសារទឹកជំនន់។
2013-10-01
ទឹកជំនន់នៅខេត្តស្ទឹងត្រែង ស្រកទៅវិញហើយ និងបន្សល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅស្រុកចំនួនពីរ ជាពិសេសដំណាំស្រូវរងការខូចខាតរាប់ពាន់ហិកតារ និងដំណាំរួមផ្សំផ្សេងទៀត។ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈផ្តល់ស្រូវពូជសម្រាប់ចែកជូនប្រជាពលរដ្ឋដាំដុះស្ដារឡើងវិញ ពីការខូចខាតដោយទឹកជំនន់នេះ។
2013-09-30
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា មកទល់ថ្ងៃទី៣០ ខែកញ្ញា ទឹកជំនន់នៅទូទាំងប្រទេសសម្លាប់មនុស្សជាង ៣០នាក់ និងបង្ខំពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតឲ្យជម្លៀសចេញពីផ្ទះសំបែង។
2013-09-29
ទឹកជំនន់នៅតាមដងទន្លេស្រែពក ក្នុងខេត្តរតនគិរី បានជន់ឡើងជាថ្មីលើសកម្រិតប្រកាសអាសន្ន បង្កផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្ទះសម្បែង ផលដំណាំស្រែចម្ការប្រជាពលរដ្ឋច្រើនបន្ថែមទៀត។
2013-09-28
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា កម្ពស់ទឹកនៅដងទន្លេមេគង្គ បានឡើងខ្ពស់លើសពីកម្រិតប្រកាសអាសន្ន និងបានបណ្ដាលអោយខេត្តក្រុងមួយចំនួនតាមមាត់ទន្លេ ត្រូវជន់លិច ព្រមទាំងអាចរាលដាលបន្តទៅខេត្តផ្សេងទៀត។ ស្ថានភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនត្រូវជម្លៀសចេញពីលំនៅឋាន ដើម្បីស្វែងរកទីទួលសុវត្ថិភាព និងដើម្បីបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ។
2013-09-26
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជា ប្រឈមនឹងទឹកជំនន់ទន្លេមេគង្គ ហក់ឡើងជាថ្មីឡើងវិញនៅសប្ដាហ៍ក្រោយ។
2013-09-25
មន្ត្រីអង្គការសង្គមស៊ីវិលដែលបំពេញការងារទាក់ទិនផលប៉ះពាល់បរិស្ថានតាមដងទន្លេ នៅខេត្តរតនគិរី សម្ដែងក្តីបារម្ភថា ទឹកជំនន់ទ្រង់ទ្រាយធំនឹងកើតមានចំពោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ជាថ្មីទៀត ដោយសារភាគីវៀតណាម នៅតំបន់ខ្សែទឹកខាងលើ ប្រកាសបើកបង្ហូរទឹកទំនប់វារីអគ្គិសនីក្នុងកម្រិតខ្ពស់នៅពេលទឹកភ្លៀងនៅបន្តធ្លាក់ច្រើន។