អ្នកមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត ២ពាន់នាក់(១,៩៨១)ហើយនៅថ្ងៃទី៧ ខែកញ្ញា។ ចំពោះករណីឆ្លងថ្មីវិញ មាន ៥១១នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៥២ នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ មួយរយៈនេះខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ គឺមានអ្នកឆ្លងថ្មីជាង១០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះភាគច្រើនជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៩ម៉ឺន ៦ពាន់នាក់ ក្នុងនោះអ្នកជាសះស្បើយមានជាង ៩ម៉ឺន១ពាន់នាក់(៩១,៦១៨)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៩៦ ភាគរយក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជិត ១លាន ៧សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។