អ្នកជំងឺកូវីដ-១៩ ចំនួន ១៣ នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ជិត ២ពាន់នាក់ហើយ(១.៩៧០) គិតត្រឹមថ្ងៃទី៦ ខែកញ្ញា។ ចំពោះករណីឆ្លងថ្មីវិញ មានជាង៥រយនាក់(៥២៨)ក្នុងនោះជិត ២រយនាក់(១៨៨) ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៩ម៉ឺន ៥ពាន់នាក់(៩៥.៨២៨) ក្នុងនោះអ្នកជាសះស្បើយមានប្រមាណ ៩ម៉ឺននាក់(៩១.១៣១)។
ទាក់ទងរឿងចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា រដ្ឋាភិបាល ចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៩លាន ៥សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ១លាន ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។