អ្នកជំងឺ​កូវីដ​ចំនួន​​១៧​នាក់​ទៀត​​បាន​​ស្លាប់​ ​និង​​ឆ្លង​​ថ្មី​ជិត​​៣០០​នាក់​

ដោយ ទីន ហ្សាការីយ៉ា
2021-10-12
Share
អ្នកជំងឺ​កូវីដ​ចំនួន​​១៧​នាក់​ទៀត​​បាន​​ស្លាប់​ ​និង​​ឆ្លង​​ថ្មី​ជិត​​៣០០​នាក់​ អ្នក​ជំងឺ​កូវីដ១៩ ​ចំនួន១៧​នាក់​ទៀត​បាន​ស្លាប់​ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជាង ​២ពាន់​៥រយ​ (២.៥៤៤)​នាក់​​ហើយ​ គិត​ត្រឹម​ថ្ងៃទី​១២ ​ខែតុលា។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

អ្នក​ជំងឺ​កូវីដ១៩ ​ចំនួន១៧​នាក់​ទៀត​បាន​ស្លាប់​ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជាង ​២ពាន់​៥រយ​ (២.៥៤៤)​នាក់​​ហើយ​ គិត​ត្រឹម​ថ្ងៃទី​១២ ​ខែតុលា។ ចំពោះ​ករណី​​ឆ្លង​ថ្មី​មាន​ចំនួន​២៦៧​នាក់ ​ក្នុង​នោះ​មាន ​១៩នាក់ ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភី​ស៊ី​អា​(PCR)។

ក្នុង​រយៈ​ពេល​ជិត ​២​សប្ដាហ៍​មក​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​បាន​ប្រកាស​មាន​ជាង ២រយ​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​តួលេខ​នេះ​មិន​បាន​រាប់​បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​ធ្វើតេស្ត​រហ័ស ឬ​រ៉ាពីដ​តេស្ដ (Rapid Test) នោះ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១២ ខែ​តុលា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង​ ១១ម៉ឺន៥ពាន់នាក់ (១១៥.៣៣៥ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង ​១សែន​៨ពាន់នាក់​(១០៨.៨០២)​

ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​វិញ ​ក្រសួង​សុខាភិបាល​ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១ ខែតុលា​ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​អាយុ​​ពី​ ៦​ឆ្នាំ​ឡើង​ទៅ​បាន​ជាង​៩០​​ភាគរយ​​ហើយ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​សរុប​ជិត ​១៤លាន​នាក់

ទោះ​បី​ជា​ក្រសួង​សុខាភិបាល​ចាក់​វ៉ាក់សាំង​បាន​ជិត​សម្រេច​ផែនការ​ ១០០​ភាគរយ ​យ៉ាង​នេះ​ក្ដី​ ក៏​រដ្ឋាភិបាល​កម្ពុជា​​មិន​ទាន់​ហ៊ាន​ប្រកាស​​បើក​ប្រទេស​​ឡើង​វិញ​ដូច​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ។​ ប្រទេស​ថៃ​ដែល​ចាក់​វ៉ាក់សាំង​បាន​ត្រឹម​ប្រមាណ​ ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ទូទាំងប្រទេស​ បាន​ប្រកាស​​ត្រៀម​បើក​ប្រទេស​ឡើងវិញ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ខាង​មុខ​ ដើម្បី​ទទួល​អ្នក​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល