អ្នកជំងឺកូវីដ​ចំនួន​​១៣នាក់​ទៀតស្លាប់ ​និង​រកឃើញ​ករណី​ឆ្លងថ្មី​ជាង​ ៥៤២ ​នាក់​

ដោយ អាស៊ីសេរី
2021-06-14
Share
អ្នកជំងឺកូវីដ​ចំនួន​​១៣នាក់​ទៀតស្លាប់ ​និង​រកឃើញ​ករណី​ឆ្លងថ្មី​ជាង​ ៥៤២ ​នាក់​ អ្នកជំងឺកូវីដ​ចំនួន​​១៣នាក់​ទៀតស្លាប់ ​និង​រកឃើញ​ករណី​ឆ្លងថ្មី​ជាង​ ៥៤២ ​នាក់​ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

ក្រសួងសុខាភិបាល ​ប្រកាស​នៅថ្ងៃទី១៤​ ខែមិថុនា ​ថា​ មាន​អ្នកជំងឺកូវីដ​ចំនួន​១៣​នាក់ បន្ថែម​ទៀត​បានស្លាប់​​និង​​រកឃើញ​ករណី​ឆ្លងថ្មី​ជាង៥​រយ (៥៤២) នាក់​ ភាគ​ច្រើន​ជាករណី​​ឆ្លង​​ក្នុង​​សហគមន៍។ រីឯ​អ្នកជាសះស្បើយវិញ​ ក្រសួងអះអាថា​ មានចំនួន​ជាង​១​ពាន់ (១.១០៩) ​នាក់​នៅថ្ងៃ​ដដែល​នេះ។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ មាន​ជាង ​៣ ម៉ឺន ៨ ​ពាន់ ​(៣៨.៩៦៩) ​នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៣ ម៉ឺន​២ពាន់ (៣២.៩៦៧) ​នាក់​និង មាន​អ្នក​ស្លាប់​កើន​ដល់ ​៣៤៨ ​នាក់​។ ​

ចំពោះ​ចំនួនអ្នក​ដែល​បាន​ចាក់វ៉ាក់សាំងវិញ​ ក្រសួងសុខាភិបាលអះអាងថា​ គិតត្រឹមថ្ងៃទី១៣​ ខែមិថុនា ​មានចំនួនជាង ២​លាន ៩​ សែន​នាក់ ឬ​ស្មើ​នឹង​ជាង២៩ភាគរយ ក្នុង​ចំណោម​ប្រជាជន​​ដែល​​ត្រូវ​​ចាក់​វ៉ាក់សាំង​​ចំនួន ១០ ​លាន​នាក់។

ជុំវិញ​ករណី​អ្នក​ជំងឺកូវីដ​ស្លាប់កើន​ឡើងនេះលោក សម រង្ស៊ី ​ប្រធានស្តីទីគណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​របប​លោក ហ៊ុន សែនថា​ ដោយសារ​តែ​លោក ហ៊ុន សែន ជា​មេដឹកនាំ​បែប​អវិជ្ជា និង​ពូកែប្រមាថ ​ដូចជាថា​ ទាល់តែថ្ងៃ៣១ ​កុម្ភៈ ទើបមានកូវីដ និង​ថា ​កុំខ្លាចអាចម៍ខ្លា​ ហើ​យ​លោក ហ៊ុន សែន ​​ព្រមាន​មិនឲ្យ​គេពាក់​ម៉ាស់​ជាដើម ​បានធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺកូវីដ-១៩ ​នៅប្រទេសកម្ពុជា​ មានកម្រិត​ខ្ពស់ជាង ​នៅប្រទេសជិត​ខាង​ទាំងអស់​ដូច​ជាថៃ ​ឡាវ ​និង​វៀតណាម​ជាដើម។

ការប្រៀប​ធៀបជាមួយ​ប្រទេសជិត​ខាងបែបនេះ លោក សម រង្ស៊ី ផ្អែកទៅលើចំនួនប្រជាពលរដ្ឋ ចំនួនករណីឆ្លងជំងឺកូវីដសរុប ព្រមទាំងកត្តាពន្ធុវិទ្យាពីកំណើត (Genetic factors) និងកត្តា​ភាពស៊ាំ (Immunological factors) ប្រហាក់ប្រហែលគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល