ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានកើនឡើងដល់ជាង ១ម៉ឺន ៧ពាន់នាក់ (១៧.៦១៨) ហើយ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីជាង ៥ រយនាក់ (៥៥៧) ថែមទៀត នៅថ្ងៃទី៦ ឧសភា។ ដោយឡែកអ្នកជំងឺ ៤១នាក់វិញ បានជាសះស្បើយនៅថ្ងៃដដែលនេះ និងមិនមានករណីស្លាប់នោះទេ។
គិតត្រឹមព្រឹកថ្ងៃទី៧ ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ជាង ១ម៉ឺន ៨ពាន់នាក់ (១៨.១៧៩) ក្នុងនោះអ្នកជាសះស្បើយមានជិត ៧ពាន់នាក់ (៦.៨៨៤) និងអ្នកកំពុងសម្រាកព្យាបាលជាង ១ម៉ឺន ១ពាន់នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា មានចំនួន ១១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។