0:00 / 0:00
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨៤នាក់ថ្មីទៀត ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ ៩នាក់ ជាករណីនាំចូល និង ១៧៥នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។ នេះគឺជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ ភី.ស៊ី.អា (PCR)។
គិតត្រឹមព្រឹកថ្ងៃទី១៥ កុម្ភៈនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១៤ម៉ឺននាក់ (១២៤.១៣៩) ក្នុងនោះអ្នកជាសះស្បើយមានជិត ១២ម៉ឺននាក់ (១១៩.១៩៨) និងអ្នកស្លាប់មានចំនួន ៣.០១៥នាក់។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៤ កុម្ភៈ រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលមានអាយុចាប់ពី ៥ឆ្នាំឡើងបានជាង ១៤លាន ៣សែននាក់ សម្រាប់ដូសទី១ រីឯដូសជំរុញទី២ ចាក់បានជាង ១៣លាន ៨សែននាក់ និងទី៣ ឬហៅថា ដូសជំរុញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៦លាននាក់៕