រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល រយៈ​ពេល ១៤ថ្ងៃ

RFA
2021-04-14
Share
រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល រយៈ​ពេល ១៤ថ្ងៃ កងកម្លាំងសន្តិសុខដាក់របាំងឃាំងផ្លូវចេញចូលនៅរាជធានីភ្នំពេញ ថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេដឹកនាំរាជរដ្ឋាភិបាល​ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល រយៈ​ពេល ១៤ថ្ងៃ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី១៥ រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មេសា ទាក់ទងនឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បិទខ្ទប់ភូមិសាស្ត្រ​ទាំង ២ខេត្ត ក្រុង​នេះ គឺ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ប្រសិន​បើ​គ្មាន​ការ​ចាំបាច់។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល