អ្នក​ជំនាញ​គីមី​ពិភពលោក​ចែករំលែក​ចំណេះដឹង​នៅ​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2014.11.30
អ្នក​ជំនាញ​ផ្នែក​គីមីវិទ្យា​ ពិភពលោក ៦២០ អ្នក​ជំនាញ​ផ្នែក​គីមីវិទ្យា​ពិភពលោក ថត​រូប​ក្នុង​ថ្ងៃ​ធ្វើ​បទ​បង្ហាញ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៤។
RFA/Brach Chev

អ្នក​ជំនាញ​ផ្នែក​គីមីវិទ្យា​ពិភពលោក​ចំនួន​ពីរ​នាក់ ចែករំលែក​ចំណេះដឹង​ដល់​គរុសិស្ស​ខ្មែរ តាមរយៈ​ការ​បង្រៀន​ពី​ទ្រឹស្ដី និង​ការអនុវត្ត​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។

ការ​ចែករំលែក​បទពិសោធន៍​នេះ ក្រោម​កិច្ចសហការ ពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​វិទ្យា​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ផ្នែក​គីមី និង​ចំណីអាហារ សមាគម​គីមី​កម្ពុជា និង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​គីមី ទ្រឹស្ដី​និង​អនុវត្ត (IUPAC) នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

អ្នកស្រី ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា លើក​ឡើង​ថា ការ​ផ្ដល់​ចំណេះដឹង​ស្ដីពី​ការប្រតិបត្តិ​គីមី​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំ​ថ្ងៃនេះ ដើម្បី​ឲ្យ​សិក្ខាកាម អាច​ចែករំលែក​ចំណេះ​តាមរយៈ​ការ​បង្រៀន នៅ​ពេល​ពួក​ចេញ​បំពេញការងារ។ អ្នកស្រី​លើក​ឡើង​ថា ទន្ទឹម​នឹង​ការ​រីកចម្រើន​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ប្រសិនបើ​ពលរដ្ឋ​មិនសូវ​យល់ដឹង ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​គីមី​ទេ និង​ធ្វើ​ឲ្យ​ខូច​សុខភាព​ខ្លួនឯង​ដោយ​មិន​ដឹង​ខ្លួន៖ «អ្នក​ចេះដឹង​មក​ដល់​ហើយ យើង​ម្ចាស់​ផ្ទះ ត្រូវ​ឲ្យ​គាត់​ទៅវិញ​តែ​ខ្លួន ចំណេះដឹង​យើង​យក​ឲ្យ​អស់»

អ្នក​ជំនាញ​គីមី​ដែល​ចែករំលែក​ចំណេះដឹង​នេះ គឺ​អ្នកស្រី​សាស្ត្រាចារ្យ លីដា ស្ចូន (Lida Schoen) និង​អ្នកស្រី សាស្ត្រាចារ្យ ម៉ី ហុងជឺ (Mei Hung Chiu) តំណាង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​គីមី​ទ្រឹស្ដី និង​អនុវត្ត​(IUPAC)។ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា អ្នក​ជំនាញ​គីមី​ជាច្រើន​រូប​នៅ​លើ​ពិភពលោក​បន្ថែម​ទៀត នឹង​ចូលរួម​ចែក​ចំណែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​របស់​ខ្លួន​នៅ​រាជបណ្ឌិត​សភា​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។