អ្នក​ជំងឺ​កូវីដ​ចំនួន​​៧​នាក់​ទៀត​ស្លាប់ ​និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​៧០០​​នាក់

ដោយ អាស៊ីសេរី
2021-06-16
Share
អ្នក​ជំងឺ​កូវីដ​ចំនួន​​៧​នាក់​ទៀត​ស្លាប់ ​និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​៧០០​​នាក់ រថយន្តពេទ្យបន្តដឹកអ្នកជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

ចំនួនអ្នក​ស្លាប់​ដោយជំងឺកូវីដ១៩ ​និងករណី​ឆ្លងថ្មី ​នៅតែ​កើន​ឡើង​ខ្ពស់​ដដែល។

ក្រសួងសុខាភិបាល ​ប្រកាស​នៅថ្ងៃទី១៦ ខែមិថុនា​ថា​ មាន​អ្នក​ជំងឺ​កូវីដ​ចំនួន ​៧ នាក់ បន្ថែម​ទៀត​បាន​ស្លាប់ ​និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត ​៧រយ (៦៩៣) នាក់​ ភាគ​ច្រើន​ជាករណី​ឆ្លង​ក្នុង​សហគមន៍។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន​អ្នកដំណើរ​មកពីបរទេស​ចំនួន​ជាង ៣០នាក់ (៣៣នាក់)។  រីឯ​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ៧៥៤​​ នាក់​នៅថ្ងៃ​ដដែល​នេះ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ សរុប​ជាង ​៤ម៉ឺន​​ (៤០.១៥៧) ​នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៣ម៉ឺន​៣ពាន់ (៣៣.៩៦៧)​ នាក់​ និងមាន​អ្នក​ស្លាប់​កើន​ដល់​ ៣៦៩ ​នាក់ (៣៦៨​នាក់)​។ ​

ចំពោះ​ចំនួនអ្នក​ដែល​បាន​ចាក់វ៉ាក់សាំងវិញ​ ក្រសួងសុខាភិបាលអះអាងថា​ គិត​ត្រឹម​ថ្ងៃទី​១៥​ ខែមិថុនា ​មាន​ជាង ៣​លាន ៧ម៉ឺន​​នាក់ (៣.០៧៦.៧៧៥)​ ឬ​ ស្មើ​នឹង​ជិត​ ៣១​ភាគរយ ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ​១០​ លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល