អ្នក​​ជំងឺ​​កូវីដ-១៩ ចំនួន ​៤នាក់​​ទៀត​​បាន​​ស្លាប់

0:00 / 0:00

អ្នក​ជំងឺ​ចំនួន ៤នាក់​ទៀត​បាន​ស្លាប់ ​នៅថ្ងៃនេះ ​ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់​ជាង ២ពាន់ ៩រយ៨៩នាក់​ហើយ (២.៩៨៩)។ ក្រសួង​សុខាភិបាល ​ឱ្យ​ដឹង​ថា ក្នុងចំណោមអ្នក​ស្លាប់​ទាំង ៤ នាក់​នោះ មាន ២ នាក់មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នោះ​ទេ។

ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា​មាន ១៥ នាក់ដែល​ជា​លទ្ធផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភីស៊ីអា (PCR)។

នៅថ្ងៃដដែលនេះ​ កម្ពុជា ​ទទួល​បាន​​វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ ​(Sinovac) ចំនួន​ ៣​ សែនដូស (៣០​.០០០)បន្ថែមទៀត ​តាមរយៈ​យន្តការកូវ៉ាក់​(Covax)។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៣ ខែធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន ២ម៉ឺន​នាក់ (១២០.៣៧០) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១ សែន ១ម៉ឺននាក់​(១១៦.៧២០)​។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១១ ខែធ្នូ ​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បាន​ប្រមាណ ១០ លាន​នាក់​សម្រាប់​ដូស​ទីមួយ និង​ជាង ៩លាន ៧សែន​នាក់​សម្រាប់​ដូស​ទីពីរ។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៥ ឆ្នាំ ដល់ ១៧ ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ប្រមាណ ៤ លាន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជាង ៤ លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។