ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន​សុខភាព​លក់​តាម​អនឡាញ

ដោយ ហេង រស្មី
2021-03-06
Share
ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន​សុខភាព​លក់​តាម​អនឡាញ អាហារបំប៉នសុខភាព​ដែល​កំពុងផ្សព្វផ្សាយលើទីផ្សារ បណ្ដាញសង្គម (អនឡាញ) ដើម្បីទាក់ទាញអ្នកប្រើប្រាស់។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃទី៥ មីនា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព ដែល​ប្រកាស​លក់​តាម​ប្រព័ន្ធ​អនឡាញ ដោយ​ចាត់ទុកថា​អាហារ​បំប៉ន​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ផ្សព្វផ្សាយ​លក់​អាហារ​បំប៉ន​សុខភាព​ដែល​មាន​ដូចជា សារ៉ាយ​សមុទ្រ និង​អាហារ​បំប៉ន​សុខភាព​ដ៏ទៃ​ទៀត នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុលផុស បាន​ប្រើប្រាស់​នូវ​ខ្លឹមសារ​ភូត​កុហក បោកប្រាស់ ផ្ទុយ​ពី​គុណភាព​របស់​ផលិតផល​ទាំងនោះ ធ្វើ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​នាំគ្នា​ទៅ​ទិញ​យក​មក​ប្រើប្រាស់ សម្រាប់​មក​ព្យាបាល​ជំងឺ​បណ្ដាល​ឱ្យ​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ព្យាបាល ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ឬ​ឈាន​រហូតដល់​បាត់បង់​អាយុជីវិត។

ក្រសួង​សុខាភិបាល​បន្ថែម​ថា អាហារ​បំប៉ន​ទាំងនោះ​មិន​អាច​ជំនួស​ចំណីអាហារ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ​បានទេ គឺ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ វា​អាច​បង្ក​ទៅជា​ជំងឺ​មហារីក ជំងឺ​សន្លាក់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​ជាដើម ហើយ​អាហារ​បំប៉ន​ទាំងនោះ​មិន​អាច​ជំនួស​ឱសថ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ​បានទេ​ក្នុង​ការ​ព្យាបាល​ជំងឺ​បាន​ឡើយ។

ក្រសួងសុខាភិបាល​មិន​បាន​បញ្ជាក់​ថា តើ​អាហារ​បំប៉ន​សុខភាព​ប្រភេទ​អ្វីខ្លះ និង​មាន​ស្លាក​យីហោ​អ្វីខ្លះ​ទេ គឺ​គ្រាន់តែ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មុននឹង​សម្រេច​ប្រើប្រាស់​ផលិតផល​ទាំងនោះ ត្រូវ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ដែល​មាន​ជំនាញ​សុខាភិបាល​ឱ្យ​បាន​ច្បាស់លាស់ ដែល​អាច​ណែនាំ​ឱ្យ​ដឹង​ពី​តុល្យភាព​រវាង​ចំណីអាហារ​បរិភោគ​ប្រចាំ​ថ្ងៃ និង​តម្រូវការ​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​បន្ថែម​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល