ប្រទេស​អង់គ្លេស ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ជាង ៤០ម៉ឺន​ដូស ឲ្យ​កម្ពុជា

ដោយ ខែ សុណង
2021-07-29
Share
ប្រទេស​អង់គ្លេស ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ជាង ៤០ម៉ឺន​ដូស ឲ្យ​កម្ពុជា
រូប៖ RFA

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ថា ប្រទេស​កម្ពុជា​នឹង​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ អាស្ត្រា​ហ្សេណេកា (AstraZeneca) ៤១៥.០០០​ដូស ក្នុង​សប្ដាហ៍​នេះ។

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ១.៣៥០នាក់ បន្ទាប់​ពី​អ្នក​ជំងឺ ១១នាក់​ទៀត​បាន​ស្លាប់​នៅ​ថ្ងៃ​នេះ។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​អះអាង​ថា មាន​ចំនួន ៧៦៥នាក់ ក្នុង​នោះ​ជាង​ពាក់​កណ្ដាល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​ពាក់កណ្ដាល​ទៀត នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៩ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ សរុប ៧៥.៩១៧នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន ៦៨.៣៨៦នាក់។

ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​ជាង ៧លាន​នាក់ ឬ​ស្មើ​នឹង ៧០ភាគ​រយ (៧០.៤៤%) នៃ​ចំនួន​ពលរដ្ឋ​​ដែល​រដ្ឋាភិបាល​កំណត់​ឲ្យ​បាន ១០លាន​នាក់។

ក្រៅពី​ជំនួយ​វ៉ាក់សាំង​កូវីដ១៩ អាស្ត្រា​ហ្សេណេកា (AstraZeneca) របស់​ចក្រភព​អង់គ្លេស ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​ក្នុង​សប្ដាហ៍​នេះ កម្ពុជា​ក៏​នឹង​ទទួល​បាន វ៉ាក់សាំង ចនសុន&ចនសុន (Johnson & Johnson) ចំនួន ១ លាន​ដូស ពី​សហរដ្ឋអាមេរិក​ដែរ នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា តាមរយៈ​យន្តការ​កូវ៉ាក់ (COVAX)

គិត​មក​ពេល​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​សរុប​ជាង ២លាន ៣សែន ២ម៉ឺនដូស ក្រោម​យន្តការ​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ក្នុង​នោះ​ភាគ​ច្រើន​ជា​វ៉ាក់សាំង អាស្ត្រា​ហ្សេណេកា (AstraZeneca) របស់​ចក្រភព​អង់គ្លេស ផលិត​នៅ​ឥណ្ឌា (India) និង​ជប៉ុន (Japan)

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល