ក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ ៤០នាក់បន្ថែមទៀត
2022.03.31
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀត ដែលសុទ្ធតែជាមេរោគប្រភេទអូមីក្រុង (Omicron) និងជាករណីឆ្លងក្នុងសហគមន៍។ តែយ៉ាងណា ក្រសួងប្រកាសថា មិនមានករណីស្លាប់ទេនៅថ្ងៃដដែលនេះ។
គិតត្រឹមព្រឹកថ្ងៃទី ៣១មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន ៣ម៉ឺន៥ពាន់នាក់ (១៣៥.៦២៥) ក្នុងនោះអ្នកជាសះស្បើយមានប្រមាណ ១ សែន ៣ម៉ឺន១ពាន់នាក់ (១៣១.៧០៦) និងអ្នកស្លាប់មានចំនួន ៣ពាន់ ហាសិបបួននាក់ (៣.០៥៤)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី ៣០មីនាម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានប្រមាណ ១៤លាននាក់។ រីឯដូសជំរុញទី៣ និងទី ៤ វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៩លានដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។