ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​កូវីដ ៤០​នាក់​បន្ថែម​ទៀត

ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ៤០នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែ​ជា​មេរោគ​ប្រភេទ​អូមីក្រុង (Omicron) និង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ តែ​យ៉ាងណា ក្រសួង​ប្រកាស​ថា មិន​មាន​ករណី​ស្លាប់​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣១មីនា​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន ៣ម៉ឺន​៥ពាន់​នាក់ (១៣៥.៦២៥) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ ១ សែន ៣ម៉ឺន​១ពាន់​នាក់ (១៣១.៧០៦) និង​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ហាសិប​បួន​នាក់ (៣.០៥៤)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣០មីនា​ម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ប្រមាណ ១៤លាន​នាក់។ រីឯ​ដូស​ជំរុញ​ទី​៣ និង​ទី ៤ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន​ដូស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។