ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​កូវីដ ២​នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាល រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ប្រភេទ​អូមីក្រុង នៅ​ក្នុង​សហគមន៍​២​នាក់​បន្ថែម​ទៀត ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​នោះ​ទេ​។ រយៈពេល​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ក្រសួង​សុខាភិបាល រក​ឃើញ អ្នក​ឆ្លង​ជំងឺ កូវីដ ចុះថយ​ជា​បន្តបន្ទាប់​ដោយ​ចន្លោះ​ពី​៥​នាក់​មក​ចំនួន​ម្នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៧ ខែ​ឧសភា​នេះ កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ជាង ១​សែន ៣​ម៉ឺន​៦​ពាន់​នាក់ (១៣៦.២៦២) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ប្រមាណ ១ សែន ៣​ម៉ឺន​នាក់ (១៣៣.១៧៧) និង​អ្នក​ស្លាប់​មាន​ចំនួន ៣​ពាន់ ហាសិប​ប្រាំមួយ​នាក់ (៣.០៥៦)​។​

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី​៦ ឧសភា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៤​លាន​នាក់​។ រីឯ​ដូស​ជំរុញ​ទី​៣ និង​ទី ៤​វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង​១០​លាន​ដូស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។