សាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល បានប្រកាសយកស្តាតអូឡាំពិក វិទ្យាស្ថានជាតិពហុបច្ចេទេសនិងអគារព្រីមៀរសែនសុខ សំរាប់ជាទីកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ មានស្ថានភាពនៅមិនទាន់ធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលយកទីតាំងបីនេះ សំរាប់ព្យាបាលជំងឺកូវីដ-១៩នេះ ស្របពេលស្ថានភាពជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាឆ្លងខ្លាំងនៅឡើយ។ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងដល់ ៧១ នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១០ នាក់ទៀត បានស្លាប់ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២២ និង២៣ ខែមេសា។ អ្នកស្លាប់ទាំង ១០ នាក់នេះ មានអាយុចាប់ពីជាង ២០ ឆ្នាំដល់ជាង ៧០ ឆ្នាំ ហើយពួកគាត់ភាគច្រើនជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ទាក់ទងនឹងករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកឆ្លងជាង ៥ រយនាក់ (៥១១) នៅថ្ងៃទី២៣ ខែមេសា ក្នុងនោះ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ ការរកឃើញដ៏ច្រើននេះ ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ កើនឡើងដល់ជិត ៩ ពាន់នាក់ (៨.៨១០) ហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជិត ១ ម៉ឺននាក់ (៩.៣៥៩)។ ក្នុងនោះអ្នកជាសះស្បើយមានជាង ៣ ពាន់នាក់ (៣.២១០) និងអ្នកកំពុងសម្រាកព្យាបាលជាង ៦ ពាន់នាក់ (៦.០៧២)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។