ប័ណ្ណសារព័ត៌មាន
2015-07-28
ជម្លោះដណ្ដើមអំណាចគ្នា និងមិនទុកចិត្តគ្នាក្នុងជួរអ្នកកាន់អំណាចខ្មែរ បានធ្វើឲ្យក្រុមម្ខាងៗរត់ទៅពឹងប្រទេសជិតខាងឲ្យជួយអន្តរាគមន៍។ ម្ខាងទៅពឹងយួន និងម្ខាងទៀតទៅពឹងសៀម។ ទឹកដីខ្មែរ ក៏កាន់តែរួមតូចទៅៗ ដោយបាត់បង់ទៅលើប្រទេសជាអ្នកជួយធ្វើសង្គ្រាមហែកហួរគ្នាឯងនៅកម្ពុជា នេះ។
2015-07-21
នៅចុងសតវត្សទី១៨ ព្រះរាជាខ្មែរនិយមលើករាជ្យថ្វាយគ្នាទៅវិញទៅមកពីឪពុកទៅកូន ពីកូនទៅឪពុកម្តងជាពីរដង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវការឡើងគ្រងរាជ្យលើកទីមួយរបស់ព្រះសត្ថាធិរាជ និងរាជ្យលើកទី៣ របស់ព្រះកែវហ្វាអង្គអឹម។
2015-06-30
នៅដើមសតវត្សទី១៨ នៅពេលដែលប្រទេសសៀម កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនបានខ្លាំងជាងនគរយួន ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យលើកទីពីរនាពេលនោះ គឺព្រះកែវហ្វាអង្គអឹម បានយល់ព្រមដាក់ប្រទេសខ្មែរឲ្យទៅជាចំណុះប្រទេសសៀម។
2015-06-23
នៅដើមសតវត្សទី១៨ នៅពេលដែលព្រះស្រីធម្មរាជារាមាធិបតី ឡើងគ្រងរាជ្យជាលើកទីពីរ វិបត្តិដណ្ដើមរាជ្យគ្នាពីសំណាក់ព្រះញាតិវង្ស ហើយរត់ទៅពឹងពាក់ប្រទេសជិតខាង បានផ្តល់ឱកាសឲ្យបរទេសទន្ទ្រានលេបទឹកដីខ្មែរ។ ឯកសារប្រវត្តិសាស្ត្រនានាបញ្ជាក់ថា ដីខ្មែរត្រង់ភូមិភាគពាម បានត្រូវយួនដណ្ដើមយកនៅឆ្នាំ១៧០៧ នៃគ.ស គឺមួយឆ្នាំក្រោយពេលដែលព្រះស្រីធម្មរាជារាមាធិបតី ឡើងគ្រងរាជ្យជាលើកទីពីរនេះ។
2015-06-02
នៅដើមសតវត្សទី១៨ ព្រះរាជាខ្មែរមួយអង្គ គឺព្រះជ័យចេស្ដាអង្គស៊ូ បានឡើងគ្រងរាជ្យបួនដង។ ការដែលព្រះអង្គឡើងសោយរាជ្យ និងដាក់រាជ្យជាច្រើនលើកច្រើនសានេះ បានបណ្ដាលឲ្យកើតសង្គ្រាមរវាងគ្នាឯងក្នុងស្រុក និងបង្កលក្ខណៈឲ្យជនបរទេសឆ្លៀតលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរឥតឈប់ឈរផង។
2015-05-12
នៅចុងសតវត្សទី១៧ ក្នុងរាជ្យលើកទីពីររបស់ព្រះជ័យចេស្ដាអង្គស៊ូ មន្ត្រីខ្មែរមួយរូបបានទៅចូលដៃជាមួយស្ដេចយួនអណ្ណាមកុក ហើយលើកទ័ពយួន មកវាយប្រទេសខ្លួនវិញ។ ថ្វីត្បិតតែទីបំផុត ទ័ពខ្មែរវាយបង្ក្រាបទ័ពយួន បានក្តី ប៉ុន្តែពួកយួន ដែលចាញ់សង្គ្រាម មិនវិលត្រឡប់ទៅស្រុកយួន វិញទេ ហើយពួកគេក្រាញរស់នៅលើទឹកដីខ្មែរតែម្តង។
2015-03-31
ក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ និងព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង។ គឺនៅក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ នេះហើយ ដែលជនជាតិចិន ជាច្រើនដែលបានភៀសខ្លួនចូលមកបោះទីតាំងរស់នៅក្នុងដែនដីខ្មែរភាគខាងក្រោមយ៉ាងច្រើន។
2015-03-24
នៅចុងសតវត្សទី១៧ ក្រោមរាជ្យរបស់សម្ដេចព្រះកែវហ្វាអង្គជី ប្រទេសកម្ពុជា ត្រូវបែងចែកជាពីរ។ ត្រើយខាងលិចគ្រប់គ្រងដោយស្ដេចសោយរាជ្យ គឺសម្ដេចព្រះកែវហ្វាអង្គជី ឯត្រើយខាងកើត គ្រប់គ្រងដោយព្រះអង្គនន់ ដែលមានយួន ជួយគាំទ្រ។
2015-03-17
ព្រះបទុមរាជាស្រីជ័យជេដ្ឋ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៦៧២ និងឆ្នាំ១៦៧៣ បានដណ្ដើមរាជ្យដោយសម្លាប់បិតាក្មេក គឺព្រះអង្គសូ ចោល។ មិនតែប៉ុណ្ណោះទេ ព្រះអង្គបានយកម៉ែក្មេកធ្វើជាព្រះអគ្គមហេសីផង។
2015-03-03
ព្រះរាមាធិបតីអង្គច័ន្ទ ដែលជាព្រះមហាក្សត្រសោយរាជ្យនៅចន្លោះឆ្នាំ១៦៤១ និងឆ្នាំ១៦៥៩ ជាព្រះរាជាខ្មែរតែមួយអង្គគត់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលទ្រង់ចូលសាសន៍កាន់សាសនាឥស្លាម។
2015-02-24
ប្រវត្តិសាស្ត្រខ្មែរក្នុងដំណាក់កាលគ្រងរាជ្យរបស់ព្រះមហាក្សត្រពីរព្រះអង្គ គឺព្រះរាមាធិបតីពញានូ និងព្រះបទុមរាជាអង្គនន់ ឬព្រះអង្គនន់ទី១។
2015-02-03
ស្ដេចដែលឡើងសោយរាជ្យនៅកម្ពុជា បន្ទាប់ពីព្រះបាទជ័យជេដ្ឋាទី២ គឺព្រះរាជសម្ភារពញាតូ ដែលជាបុត្រច្បងរបស់ព្រះអង្គ។ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ១៦២៩ រហូតដល់ព្រះអង្គត្រូវបានទាហានព័រទុយហ្គាល់ បាញ់សម្លាប់ឲ្យធ្លាក់ពីលើចុងត្នោត នៅឆ្នាំ១៦៣៤ ក្រោមបញ្ជារបស់ពូបង្កើតរបស់ព្រះអង្គ គឺព្រះឧទ័យរាជា។
2015-01-20
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានព្រះចៅយួន ក្រុងវ៉េ ខ្ចីបុត្រប្រសារបស់ព្រះអង្គ គឺព្រះបាទជ័យជេស្តា ឬជ័យជេដ្ឋាទី២ នៅដើមសតវត្សទី១៧។ គឺចាប់ពីពេលនោះហើយ ដែលជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅទីនោះកាន់តែច្រើនឡើងៗ ហើយបោះទីតាំងនៅទីនោះជាអចិន្ត្រៃយ៍តែម្តង។
2015-01-13
នៅដើមសតវត្សទី១៧ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុរិយោពណ៌ ទ្រង់ផ្លាស់ប្ដូរយុទ្ធវិធីក្នុងការស្វែងរកជំនួយបរទេសមកការពារព្រះនគរ ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ប្រហែលជាព្រះអង្គឈ្វេងយល់ថា ការពឹងពាក់ពួកអឺរ៉ុប មិនបានលទ្ធផលគាប់ប្រសើរនោះហើយ ទើបព្រះអង្គងាកមកចងស្ពានមេត្រីជាមួយប្រទេសជិតខាងវិញ។
2015-01-06
ព្រះរាជាខ្មែរមួយចំនួនដែលសោយរាជ្យក្រោយសម័យលង្វែក មិនសូវគិតគូរពីកិច្ចការផែនដី និងសុខទុក្ខរបស់រាស្ត្រប្រជាទេ។ ព្រះបរមរាជារាមាធិបតីពញាអន ដែលគ្រងរាជ្យពីឆ្នាំ១៥៩៩ ដល់ឆ្នាំ១៦០០ ជាដើម គ្រាន់តែឡើងសោយរាជ្យបានពីរឆ្នាំ ក៏ទៅចាប់ពង្រត់ប្រពន្ធមេស្រុក រួចធ្វើបាបនាងរហូតបាត់បង់ជីវិត។