បទសម្ភាសន៍​ជុំវិញ​សំណើ​របស់​ខ្មែរ​ក្រោម​តាមរយៈអនុប្រធានាធិបតីអាមេរិក​ទៅវៀតណាម

0:00 / 0:00

អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី កាម៉ាឡា ហារ៉ីស (Kamala Harris) នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ទៅ​ប្រទេស​សិង្ហបុរី (Singapore) និង​វៀតណាម នៅ​ចុង​សប្តាហ៍​នេះ រហូតដល់​ដើម​សប្តាហ៍​ក្រោយ។ មុន​ពេល​ដំណើរ​ទស្សនកិច្ច​នេះ មន្ត្រី​សេត​វិមាន​បាន​អញ្ជើញ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឲ្យ​ដាក់​របាយការណ៍ ពី​ស្ថានភាព​សិទ្ធិមនុស្ស​ខ្មែរក្រោម​នៅ​វៀតណាម​ទៅ​ឲ្យ​សេត​វិមាន ឲ្យ​បាន​មុន​ដំណើរ​របស់​អ្នកស្រី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២២ សីហា​នេះ។

តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់សំណើ​អ្វីខ្លះ​ឲ្យ​អាមេរិក​ជួយ​អន្តរាគម​ន៍​ទៅ​រដ្ឋាភិបាល​វៀតណាម?

សូម​ស្តាប់​បទសម្ភាសន៍​របស់ លោក យន់ សាមៀន និង​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។