អ្នកជំនាញផ្នែកសារព័ត៌មានផ្ដល់យោបល់ដល់ពលរដ្ឋជាម្ចាស់ឆ្នោត ឱ្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
លើសពីនេះអ្នកជំនាញបន្តទទូចដល់អាជ្ញាធររដ្ឋាភិបាលឱ្យធានាផ្ដល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានឯករាជ្យ ដើម្បីឱ្យពួកគេអាចរាយការណ៍ព័ត៌មានពិតបានដោយសេរី ព្រោះសេរីភាពសារព័ត៌មានមានសារៈសំខាន់ធានាការចូលរួមរបស់ពលរដ្ឋ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ។
សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី សុជីវី និង លោក ណុប វី ដែលជានាយកប្រតិបត្តិអង្គការសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។