ក្រុមកូដករប្រមាណ ៦០នាក់ បន្តតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World ) ដើម្បីទាមទារដោះលែងតំណាងពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ នៅរសៀលថ្ងៃទី១៥ កុម្ភៈ នេះ។
ក្រុមកូដករហាក់ល្វើយអស់កម្លាំង និងបាននាំគ្នាចាក់ភ្លេងតស៊ូមតិ បទសហជីព ដោយនាំគ្នាអង្គុយកាន់បដាសរសេរសារ «កុំយកលុយទិញសិទ្ធិ និងទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ» ជាដើម។ នៅលើបដាមានភ្ជាប់រូបកញ្ញា ឈឹម ស៊ីថរ ផង។ ទោះជាយ៉ាងណា ក៏ពុំមានសមត្ថកិច្ចចុះរារាំងការតវ៉ាបែបសន្តិវិធីនេះទេ ហើយភាគីក្រុមហ៊ុនក៏មិនអើពើចេញដោះស្រាយតាមការស្នើសុំដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។