ប័ណ្ណសារព័ត៌មាន
2024-10-10
ស្ថានទូតបារាំងប្រចាំកម្ពុជាមានក្ដីព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា។
2024-10-07
ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងពលករខ្មែរ កញ្ញា នួន តឿន និងអ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា។ APHR ថាខ្លួនមានការរំខានចិត្តជាខ្លាំងដោយសារករណីចាប់បញ្ជូនកញ្ញា នួន តឿន ដោយបង្ខំពីប្រទេសម៉ាឡេស៊ី (Malaysia) មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
2024-10-06
អ្នកសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសអំពាវនាវឱ្យរដ្ឋាភិបាល និង តុលាការទម្លាក់ចោលបទប្រកាន់និងដោះលែងលោក ម៉ិច ដារ៉ា ឱ្យមានសេរីភាព វិញ ដើម្បីលោកបានបន្តអាជីពជាអ្នកសារព័ត៌មានជួយដល់សង្គម។ ពួកគាត់ចាត់ ទុកលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ព័ត៌មានរសើប ជាពិសេសទាក់ទងនឹងការជួញដូរមនុស្ស និងការឆបោកតាមអនឡាញនៅកម្ពុជា។
2024-10-05
មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យមិត្តភ័ក្ដិសួរសុខទុក្ខសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីអង្គការសង្គមស៊ីវិល ថា មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ គួរតែពិនិត្យ និងបើកឱកាសឲ្យមិត្តភ័ក្ដិកញ្ញា ភួន កែវរស្មី បានសួរសុខទុក្ខកញ្ញាឡើងវិញ។
2024-10-04
សារព័ត៌មានអន្តរជាតិចុះផ្សាយព្រោងព្រាត ទាក់ទងនឹងសំណុំរឿងចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ខណៈអង្គការជាតិ អន្តរជាតិ រួមមាន បណ្ដាប្រទេសលោកសេរី សហភាពអឺរ៉ុប និងអង្គការអន្តរជាតិនានា នាំគ្នាទាមទារឱ្យដោះលែងអ្នកកាសែតរូបនេះ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
2024-10-03
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា (India) កំពុងបង្កើនការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលកំពុងជាប់ក្នុងការបង្ខាំង និងបង្ខំឱ្យធ្វើការឆបោកតាមអនឡាញនៅកម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ក៏កំពុងបង្កើនការព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីហានិភ័យក្នុងការចូលមកបម្រើការងារនៅកម្ពុជា។
2024-10-03
លោក ម៉ាក ថេយើរ៍ បន្តថា ការបំពេញវិជ្ជាជីវៈរបស់លោក ដារ៉ា បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីការយល់ដឹងទាក់ទងនឹងមណ្ឌលឆបោកតាមអនឡាញ និងការជួយសង្គ្រោះជនរងគ្រោះពីការងារដោយបង្ខំ។ លោកបញ្ជាក់ថា សេរីភាពបញ្ចេញមតិជាផ្នែកមួយមូលដ្ឋានគ្រឹះ ដែលនាំឱ្យសង្គមមានជ័យជម្នះទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
2024-10-03
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ពួកគេចាត់ទុករឿងនេះថាជាការបង្ក្រាបទៅលើអ្នកសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត។
2024-10-02
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ (CIVICUS) និងអង្គការវេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) នៅថ្ងៃទី២ ខែតុលា បានដាក់របាយការណ៍ទៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិលើកទី៤៦។
2024-09-17
អង្គការលីកាដូ (LICADO) នៅថ្ងៃទី១៦ ខែកញ្ញា ចេញផ្សាយអត្ថបទមួយរកឃើញថា ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មកមនុស្សយ៉ាងតិច១០០នាក់ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ហើយជាង៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងឃុំខ្លួនបណ្ដោះអាសន្នជុំវិញការមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA ។
2024-09-16
គ្រួសារសកម្មជនសង្គមដែលកំពុងជាប់ឃុំទទូចឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមទាំងអស់នោះឱ្យមានសេរីភាព និងបញ្ឈប់យកគុកច្រវាក់ដាក់សម្ពាធឱ្យពួកគាត់សុំទោសរដ្ឋាភិបាលជាថ្នូរនឹងការដោះលែង។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព និងដោះលែងយុវជនសង្គមទាំងអស់ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌពីព្រោះពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។
2024-09-15
ពលរដ្ឋខ្មែរក្រោមរស់នៅទឹកដីកំណើតនិងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំរបស់សេចក្ដី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម(UNDRIP) ស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើម និងផ្ដល់សិទ្ធិស្វ័យសម្រេចដល់ជនជាតិដើម។
2024-09-14
កម្ពុជាបានធ្វើបត្យាប័ន បញ្ជូនសមាជិកក្រុមឧក្រិដ្ឋជន ជនជាតិចិន ម្នាក់ ដែលបង្ខំស្ត្រីខ្មែរ ឱ្យធ្វើអំពើពេស្យាចារ ឬរកស៊ីផ្លូវភេទខុសច្បាប់ ក្រោមការល្បួងពួកគេឱ្យទៅធ្វើការនៅប្រទេសចិន តាមរយៈកម្មវិធីណាត់ជួបលើប្រព័ន្ធអនឡាញ កាលពីខែសីហា ឆ្នាំ២០២៤។
2024-09-13
ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជារឿងអយុត្តិធម៌ ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ្នកជំនួញ និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់រូបនេះ ហើយប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក្ដី អ្នកវិភាគថា រដ្ឋាភិបាលគួរតែងាកមកស៊ើបអង្កេតលើករណីនេះឱ្យមានតម្លាភាព ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិថា រដ្ឋាភិបាលហ៊ានអនុវត្តច្បាប់ទៅលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ប្រសិនបើជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
2024-09-12
សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលស្និទ្ធលោក ហ៊ុន សែន គឺ លោក លី យ៉ុងផាត់ និង សម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ របស់លោក។