សាលាដំបូង​ខេត្តរតនគិរី ដោះលែង​លោក ថេង សាវឿន និង​សហការី ២នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលាដំបូង​ខេត្តរតនគិរី បាន​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ គឺ​លោក ញិល ភាព និង​លោក ថាន់ ហាច ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ទី៣០ ខែឧសភា បន្ទាប់​ពី​ពួក​លោក​ធ្វើ​លិខិត និង​ថត​វីដេអូ និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា​កន្លងទៅ។

ភ្លាមៗ បន្ទាប់​ពី​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លោក ថេង សាវឿន ដែល​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Cambodia) និង​សហការី​របស់​លោក​ទាំង​ពីរ​ក៏​បាន​ថ្លែង​ទទួល​កំហុស​ម្ដង​ទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការ​បោះ​ឆ្នោត​ក្នុង​ខែកក្កដា​ខាង​មុខ​ផងដែរ។