កូនភ្លោះពីរនាក់ដែលជាសកម្មជនតំបន់អារ៉ែង និងជាមនុស្សស្និទ្ធស្នាលនឹងលោកបណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួរ និង ជុំ ហួត បានដាក់ពាក្យទៅអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជនភៀសខ្លួន ដើម្បីសុំសិទ្ធិជ្រកកោនខាងផ្នែកនយោបាយទៅប្រទេសទីបីហើយ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែពួកគេនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
លោក ជុំ ហួរ និងលោក ជុំ ហួត ជាសាក្សីរស់ដែលបានជួបជាមួយលោកបណ្ឌិត កែម ឡី មួយថ្ងៃមុនខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្លាប់អះអាងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា សមត្ថកិច្ចត្រូវតែបើកកាមេរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងហាងស្តារម៉ាត (Star Mart) ក្បែរស្តុបបូកគោ នៅថ្ងៃធ្វើឃាតលោកបណ្ឌិត កែម ឡី ដើម្បីបង្ហាញឲ្យសាធារណជនបានដឹងអំពីសកម្មភាពដែលជនដៃដល់ធ្វើការបាញ់ប្រហារ។
លោក ជុំ ហួរ និងលោក ជុំ ហួត បានភៀសខ្លួនចេញក្រៅប្រទេសប៉ុន្មានថ្ងៃក្រោយការធ្វើឃាតលោក កែម ឡី ដោយសារពួកគេភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានប្រាប់អំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធការធ្វើឃាតលោកបណ្ឌិត កែម ឡី ដល់ស្ថានទូតសហរដ្ឋអាមេរិក រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។